ធនាគារជាតិ ប្រាប់ឱ្យពលរដ្ឋយកប្រាក់រៀលចាស់ ទក់រហែក ទៅប្តូរយកក្រដាសប្រាក់ថ្មីវិញ ចាប់ពីថ្ងៃទី២០ មីនា តទៅ!
Posted by -
Phoung Somphors
Published on -
24/3/2024 11:50 PM

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជាបានប្រាប់ដល់ពលរដ្ឋទាំងអស់ អាចយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ទៅប្តូរយកក្រដាសប្រាក់ថ្មីវិញបានដោយមិនគិតថ្លៃសេវា ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ គ្រប់សាខាធនាគារជាតិនៃកម្ពុជានិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស វេលាម៉ោង៧:៣០ព្រឹកដល់ម៉ោង៣:០០រសៀល។

ការដាក់ឱ្យប្តូរយកក្រដាសប្រាក់រៀលថ្មីរយៈពេល៩ថ្ងៃនោះគឺជារៀបចំយុទ្ធនាការ«ស្រលាញ់ប្រាក់រៀល»ដែលធនាគារជាតិនៃកម្ពុជាសហការជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ តាមខេត្ត-ក្រុង និងក្នុងឱកាសអបអរសាទរខួបលើកទី៤៤នៃការបោះផ្សាយក្រដាសប្រាក់រៀល (២០ មីនា ១៩៨០ - ២០ មីនា ២០២៤) ដែលជាយន្តការគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ថា ទោះជាមិននៅក្នុងអំឡុងពេលយុទ្ធនាការប្តូរប្រាក់រៀលក៏ដោយក៏អាជ្ញាធររូបិយវត្ថុជាតិ ទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែកដោយមិនគិតកម្រៃសេវាដល់ប្រជាពលរដ្ឋផងដែរ ចាប់ពីម៉ោង ៧:៣០ នាទី ដល់ម៉ោង ១១:០០ នាទីរៀងរាល់ថ្ងៃធ្វើការ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236