រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍តន្រ្តីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ
Posted by -
Phoung Somphors
Published on -
24/3/2024 11:50 PM

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌គូសាណូណិរបស់ជប៉ុន នូវថវិកាចំនួន ៣៨,៧៥០ដុល្លារ ដើម្បីអនុវត្តលើគម្រោងកែលម្អឧបករណ៍តន្រ្តីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈ។

តាមរយៈការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាលើនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ រវាងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងតំណាងពីសាលាមធ្យមវិចិត្រសិល្បៈ។

ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានឱ្យដឹងថា ការផ្តល់ជំនួយនេះ ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ប្រពៃណីរបស់កម្ពុជាទៅថ្ងៃអនាគត និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236