រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៧ម៉ឺនដុល្លារ ដល់ CWBF សម្រាប់សាងសង់ដំបូលទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង
Posted by -
Phoung Somphors
Published on -
24/3/2024 11:50 PM

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា(CWBF) ទទួលបានជំនួយឥតសំណងចំនួន ៧៦ ៣៣៣ដុល្លារ ពីរដ្ឋាភិបាលជប៉ុន សម្រាប់សាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង។ ថវិកាដែលផ្តល់ឱ្យនេះ ធ្វើឡើងតាមរយៈគម្រោងគម្រោងទ្រង់ទ្រាយតូចវប្បធម៌គូសាណូណិរបស់ប្រទេសជប៉ុន។

ឯកអគ្គរាជទូត អ៊ូអិណុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងចូលរួមចំណែកនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនានា។ បន្ថែមពីនេះ គឺទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សឱ្យចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីនាំមកនូវសង្គមដែលមានសុខភាពល្អនាពេលអនាគត។

បើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជំនួយនេះត្រូវបានចុះហត្ថលេខាដោយលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា(CWBF)៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236