ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នៅក្រុងព្រះសីហនុ ដែលចំណាយថវិកាជិត២០លានដុល្លារ ត្រូវបានដាក់ឱ្យប្រើប្រាស់
Posted by -
Phoung Somphors
Published on -
26/3/2024 2:47 PM

ភ្នំពេញ៖ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ចំណាយទឹកប្រាក់ជាង ១៩,៩លានដុល្លារមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ដែលស្ថិតនៅភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២២ខែមីនា ឆ្នាំ២០២៤នេះ។

បើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះ ដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយឱ្យក្លាយជាទឹក ដែលស្អាតស្របតាមស្តង់ដារបរិស្ថានមុននឹងបញ្ចេញចោលទៅសមុទ្រដោយប្រើបចេ្ចកវិទ្យាចុងក្រោយរបស់ Membrane Aerated BiofilmReactor (MABR)។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងផងដែរថា ការប្រើបច្ចេកវិទ្យានេះត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយ៍នេះបែងចែកជា ៩ដំណាក់កាលសំខាន់ៗ ដូចជា៖ អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងចម្រោះទី២, ២.អាងចម្រោះទី២បន្តដកសំរាមធំជាង១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់MABR ឱ្យមានប្រសិទ្ធភាពខ្ពស់។

អាង SELECTOR នេះក៏អាចទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្មផងដែរ។អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ដែលមាននាទីដកសារធាតុពុល ខណៈដែលអាង CAS ដកសារធាតុពុលដែលនៅសេសសល់។អាងពង្រឹង CLARIFIER គឺញែកទឹក និងភក់សកម្មដាច់ដោយឡែកពីគ្នា។ចំពោះ អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឱ្យទឹកថ្លាដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ដោយឡែក អាងបង្ខាប់ភក់ និងអាងស្តុកភក់ ត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។ រីឯប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣នេះថា ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវក្នុងក្រុងដែលជាគំរូមានផ្លូវឡាន ម៉ូតូ កង់ផ្លូវដើរ ការដាំដើមឈើលម្អរក្រុង ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាតខ្សែកាបអ៊ុបតិក។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យើងមានផែអន្តរជាតិមានសកម្មភាពរស់រវើកព្រលានយន្តហោះ ភ្លើងអគ្គិសនី ទឹកស្អាត ហើយការរៀបចំក្រុងរបស់ខេត្តព្រះសីហនុ ទោះបីថាមិនទាន់ល្អឥតខ្ចោះ ក៏ប៉ុន្តែចេញជាលំនាំទីក្រុងស្អាត ងាយស្រួលរស់នៅជាទីក្រុងដែលមានសេដ្ឋកិច្ចខ្ពស់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236