សប្បុរសជន អាចផ្តល់វិភាគទានសប្បុរសធម៌ដល់«មូលនិធិគន្ធបុប្ផាកម្ពុជា» តាមការស្កែន QR Code របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសថ្មីមួយទៀតដល់សប្បុរសជននានា ដែលមានបំណងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ សប្បុរសជនអាចផ្តល់វិភាគទានសប្បុរសធម៌ដល់មូលនិធិគន្ធបុប្ផាកម្ពុជា នៅតាមទីតាំងបញ្ជរនៅគ្រប់សាខាទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. នៅទូទាំងប្រទេស ឬប្រើប្រាស់សេវាធនាគារអេទ្បិចត្រូនិច (E-Banking), ឬដោយការស្កែន QR Code តាមទូរសព្ទដោយមិនគិតថ្លៃសេវា។

បើតាមការចុះផ្សាយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ម.ក. ក៏នឹងបន្ដសហការជាមួយអង្គភាពប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជាបន្ថែមទៀតផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236