ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តឱ្យសហគ្រិនខ្មែរនាំយកផលិតផលកសិកម្មនិងម្ហូបអាហារ ចូលរួមក្នុងពិព័រណ៍ នៅប្រទេសចិន
Posted by -
Phoung Somphors
Published on -
4/4/2024 12:45 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យពាណិជ្ជករម្ចាស់ក្រុមហ៊ុន-សហគ្រាស ចូលរួមការតាំងពិព័រណ៍ចំនួន៣ នៅប្រទេសចិន ដែលមានពិព័រណ៍ម្ហូបអាហារពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ពិព័រណ៍ផលិតផលកសិកម្មនិងចំណីអាហារនាំចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចំនួន២ផ្សេងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដែលជំរុញលើកទឹកចិត្តឱ្យអាជីវករខ្មែរចូលរួមក្នុងការតាំងពិព័រណ៌នោះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងនិងស្វែងរកដៃគូសហការអាជីវកម្មផងដែរ។ សម្រាប់ពិព័រណ៍ម្ហូបអាហារ នឹងធ្វើនៅថ្ងៃទី១៥-១៧ខែសីហា ឆ្នាំ២០២៤។ ពិព័រណ៍ផលិតផលស្រា និងភេសជ្ជៈអន្តរជាតិ នឹងរៀបចំនៅថ្ងៃទី៧-៩ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ រៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រុងហុងកុង។

ចំណែក ពិព័រណ៍ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញនិងពិព័រណ៍ផលិតផលកសិកម្ម និងចំណីអាហារនាំចូលអន្តរជាតិទីក្រុងចឹងចូវ ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៥ខែមិថុនា ឆ្នាំ២០២៤ ក្នុងខេត្តហឺណាន ប្រទេសចិន រៀបចំដោយសមាគមអ្នកផ្តល់សេវាជើងសារគយចិន និងក្រុមហ៊ុន Shanghai Super VIP ExhibitionCo., Ltd ។

ក្រសួងពាណិជ្ជកម្ម ឱ្យពាណិជ្ជករម្ចាស់ក្រុមហ៊ុន-សហគ្រាស ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងព្រឹត្តិការណ៍ពិព័ណ៌នេះ ដាក់ពាក្យចូលរួមតាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍, អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មឬទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៨៩ ៩១១ ១០១ / ០៧៧ ៣៦១ ៨៣៦៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236