ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខជនចូលរួមប្រកួត«ពានរង្វាន់អាស៊ាន» ឆ្នាំ២០២៤
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជ្រើសរើសបេក្ខជនចូលរួមប្រកួតដណ្តើម «ពានរង្វាន់អាស៊ាន (ASEAN Prize)» ឆ្នាំ២០២៤។ បេក្ខជនដែលទទួលបានជ័យលាភី នឹងទទួលបានពានមួយ និងទឹកប្រាក់ចំនួន ២ម៉ឺនដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៨ មីនា បានឱ្យដឹងថា បេក្ខជន ឬស្ថាប័ន ដែលមានបំណងចង់ចូលរួមប្រកួតប្រជែងត្រូវផ្ដល់ឯកសារ និងមានលក្ខណៈសម្បត្តិ ជាប្រជាជនអាស៊ាន ឬអង្គការ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសមាជិកអាស៊ាន, ផ្តល់ឯកសារមានសុពលភាព និងអាចផ្ទៀងផ្ទាត់បាន ដោយគូសបញ្ជាក់អំពីសមិទ្ធផលដែលបានរួមចំណែកដល់អាស៊ានចាប់តាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ និងចែករំលែកអំពីផែនការអនាគតក្នុងការបន្តការងារអាស៊ានបន្ទាប់ពីបានឈ្នះពានរង្វាន់។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានឱ្យបេក្ខជន ឬស្ថាប័ន ដែលមានចំណាប់អារម្មណ៍ បញ្ចូនឈ្មោះមកកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឬអាចទំនាក់ទំនងនាយកដា្ឋនអាស៊ីប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម តាមរយៈតេលេក្រាមលេខ ០៩៨ ៧៦៧ ៥៩៧ ឬអ៊ីម៉ែល reachrasophavida@gnail.com ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236