សហគ្រាស CHN ENERGY ដែលមានដើមទុន ១ពាន់លានដុលារ គ្រោងវិនិយោគលើថាមពលកើតឡើងវិញ នៅកម្ពុជា
Posted by -
Phoung Somphors
Published on -
23/4/2024 2:14 PM

ភ្នំពេញ៖ តាមរយៈការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៨ មេសាម្សិលមិញសហគ្រាស CHNENERGY ដែលមានទុនវិនិយោគជាង ១ពាន់លានដុល្លារកំពុងពិនិត្យនិងពិភាក្សាពីឱកាស វិនិយោគថាមពលកកើតឡើងវិញនៅកម្ពុជា។

លោក អាយ ស៊ាង តំណាងឱ្យសហគ្រាស CHNENERGY បានឱ្យដឹងថា ការបណ្តាក់ទុនវិនិយោគលើគម្រោងថាមពលកកើតឡើងវិញគឺមានគម្រោងសាងសង់ និងប្រតិបត្តិការវារីអគ្គិសនីនិងគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ។ តំណាងរបស់សហគ្រាស រូបនេះ បានគូសបញ្ជាក់ថាកម្ពុជា គឺជាទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពលក្នុងការប្រកបធុរកិច្ចលើវិស័យខាងលើ អមដោយអេកូឡូស៊ីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មប្រកបដោយភាពទាក់ទាញនិងលេចធ្លោជាងគេក្នុងតំបន់។

ក្នុងជំនួបពិភាក្សាជាមួយនឹងសហគ្រាស CHNENERGY ឯកឧត្តម សួន សុផលអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាស្វាគមន៍ចំពោះបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុន។ ឯកឧត្តម សួន សុផលបានលើកឡើងពីការត្រៀមលក្ខណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនសមភាគីប្រកបដោយទំនុកចិត្តខ្ពស់ ខណៈពេលដែលនិន្នាការតំបន់និងអន្តរជាតិ កំពុងតែបោះជំហានក្នុងការធ្វើបរិវត្តកម្មថាមពលទៅជាថាមពលបៃតង។អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា រូបនេះ បានបញ្ជាក់ថាសកម្មភាពវិនិយោគលើវិស័យនេះ ក៏បានចែងយ៉ាងច្បាស់ក្នុងមាត្រា២៤នៃច្បាប់ស្តីពីវិនិយោគនៃប្រទេសកម្ពុជា ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236