ក្រសួងរៀបចំពិព័រណ៍«ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា«រសជាតិកសិផលខ្មែរ» ដើម្បីពង្រីកទីផ្សារឱ្យកាន់តែទូលំទូឡាយ
Posted by -
Phoung Somphors
Published on -
28/4/2024 1:36 AM

ភ្នំពេញ៖ ការរៀបចំឱ្យមានពិព័រណ៍«ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា«រសជាតិកសិផលខ្មែរ» របស់ក្រសួងកសិកម្ម ដែលនឹងចាប់ពីថ្ងៃទី០១-០២ ខែមិថុនា ខាងមុខ នឹងផ្តល់ឱកាសឱ្យអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ មានលទ្ធភាពក្នុងការស្វែងរកទីផ្សារទិញ-លក់ កសិផលខ្មែរកាន់តែទូលំទូលាយ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ការតាំងពិព័រណ៍ និងវេទិកាពិភាក្សា ដែលនឹងរៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងចុងភៅម្ហូបការផងដែរ។

បើសិនក្រុមហ៊ុននាំចេញ-នាំចូលផលិតផល កសិកម្ម និងអ្នកពាក់ព័ន្ធ មានបំណងចូលរួមក្នុងការតាំងពិព័រណ៍ ឬសាកសួរព័ត៌មានបន្ថែម អាចទំនាក់ទំនងមកអគ្គនាយកដ្ឋានកសិកម្ម ត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ តាមរយៈលេខទូរសព្ទ ០១២ ២៧៧ ៥៥៩ និង០១២ ៥១៤ ១៣១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236