ប្រមុខរដ្ឋាភិបាល ផ្តល់ថវិកា២០០លានរៀលដល់ខេត្ត៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំ
Posted by -
Phoung Somphors
Published on -
28/4/2024 11:49 PM

ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៦ ខែមេសានេះ បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ភេសជ្ជៈចំនួន ១ពាន់កេស និងលិខិតសរសើរមួយ ដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

តាមការចុះផ្សាយក្នុងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខេត្តចំនួន ៦ ដែលទទួលបានថវិកាចំនួន ២០០លានរៀល ភេសជ្ជៈចំនួន ១ពាន់កេស និងលិខិតសរសើរមួយដែលនឹងទទួលបានផ្ទាល់ពីសម្តេចធិបតី រួមមាន៖ ខេត្តព្រៃវែង ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី។

ការប្រគល់រង្វាន់នេះ ក្នុងគោលបំណងមិនចង់ឃើញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរពច្បាប់ចរាចរណ៍។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236