សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ ដល់គ្រួសារយុទ្ធជនពលីករណីផ្ទះគ្រាប់ នៅខេត្តកំពង់ស្ពឺ
Posted by -
Phoung Somphors
Published on -
2/5/2024 11:21 PM

ភ្នំពេញ៖ តាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានប្រកាសឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារដល់គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់ចំនួន២០គ្រួសារ។ យោធិនទាំង២០នាក់ដែលបានបាត់បង់ជីវិតក្នុងឧបន្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគ៣ ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នោះ ក្នុងមួយគ្រួសារទទួលបានថវិកា១ម៉ឺនដុល្លារ។

សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ជាសំណេរកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា ទឹកប្រាក់ទាំងនោះសម្តេចតេជោបានដកពីថវិកាសរុប៤,៨លានដុល្លារដែលទទួលបានពីសប្បុរសជនឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ ដើម្បីសប្បុរសធម៌ ខណៈដែលក្រោយចាប់ការប្រកួតនៅថ្ងៃទី០១ ឧសភានេះ គឺទទួលបានប្រាក់ឧបត្ថម្ភសរុបជាង៥លានដុល្លារឯណោះ។

ក្រៅពីការឧបត្ថម្ភដល់គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់នេះសម្តេចតេជោប្រធានព្រឹទ្ធសភា ក៏បានដកថវិកាចំនួន៥០ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និង ៣០ម៉ឺនដុល្លារផងទៀតជួយដល់មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន នៅខេត្តកំពង់ស្ពឺ។ ថវិកាវិកាដែលនៅសេសសល់ចំនួន៣,៨លានដុល្លារ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់។

ទាក់ទងនឹងការឧបត្ថម្ភនេះ ក្រោយកើតហេតុភ្លាមៗ សម្តេចធិបតីហ៊ុន ម៉ាណែត ក៏បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយបង្ហាញក្តីរន្ធត់យ៉ាងក្តុកក្តួលនិងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលីនិងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួសក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដោយឧបត្ថម្ភថវិកាជូនគ្រួសារយោធិនពលីចំនួន ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រួសារសពហើយចំពោះយោធិនដែលរងរបួសក្នុងឧបទ្ទវហេតុនេះក្នុងម្នាក់ៗចំនួន ២០ លានរៀល៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236