ភ្លើងឆេះចម្ការកៅស៊ូរបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធីជាង២០ហិកតា បណ្តាលឱ្យខាតបង់ជាង៣០ម៉ឺនដុល្លារ
Posted by -
Phoung Somphors
Published on -
2/5/2024 11:21 PM

ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ មេសាម្សិលមិញចម្ការកៅស៊ូជាង២០ហិកតារបស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាអ្នកជំនាញធំក្នុងវិស័យកសិកម្មត្រូវបានភ្លើងឆេះបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់ប្រមាណ៣០ម៉ឺនដុល្លារ។នេះបើតាមការបង្ហោះសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ម្ចាស់ក្រុម ហ៊ុនម៉ុង​ឫទ្ធី​គ្រុប រូបនេះ។

អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានពន្យល់ពីមូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះចម្ការកៅស៊ូរបស់លោកថាមកពីប្រជាជន​កាប់រានព្រៃនិង​ដុតដោយ​មិន​ប្រុងប្រយ័ត្ន។ ជាង២០ហិកតាដែលឆេះនោះ ស្ថិតនៅត្រង់ចំណុចព្រំប្រទល់​ឃុំកែវផុស​ស្រុកស្ទឹងហាវ​និងឃុំ​ជ្រោយស្វាយ​ ស្រុកស្រែអំបិល​ ខេត្ត​កោះកុង​ ដែលបណ្តាលមកពី​ប្រជាជន​កាប់រានព្រៃ​ដុតដោយ​មិនមានការ​ប្រុងប្រយ័ត្ន​ ហើយ​ឆាបឆេះ​រាលដាល​មកដល់ចម្ការកៅស៊ូ​តែម្តង​។

ប្រធានអគ្គនាយកក្រុមហ៊ុន ហ៊ុនម៉ុង​ ឫទ្ធី​គ្រុប អ្នកឧកញ៉ាម៉ុង ឬទ្ធី បានឱ្យដឹងផងដែរថា ក្រៅពីខាតបង់ទ្រព្យសម្បត្តិដែលគិតជាថវិកាប្រមាណ៣០ម៉ឺនដុល្លារក៏បណ្តាលឱ្យបុគ្គលិក និងកម្មករមួយចំនួនរបស់ក្រុមហ៊ុនបាត់បង់ការងារផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236