តម្លៃសាំងធម្មតាចុះ ៥០រៀល/លីត្រ រីឯប្រេងម៉ាស៊ូតចុះ១០០រៀល/លីត្រ អនុវត្តលក់ពីថ្ងៃទី០១-១០ ឧសភា
Posted by -
Phoung Somphors
Published on -
2/5/2024 11:21 PM

ភ្នំពេញ៖ តម្លៃលក់រាយប្រេងសាំងធម្មតាបានចុះថ្លៃ៥០រៀលក្នុងមួយលីត្រនៅសល់ត្រឹម ៤៤៥០រៀល ចំណែកឯ តម្លៃប្រេងម៉ាស៊ូតមានតម្លៃ ៤,១០០រៀលក្នុងលីត្រ ពោលគឺចុះថ្លៃ១០០រៀលផងដែរ។នេះបើតាមសេចក្តីជូនដំណឹងអំពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីនៅទូទាំងប្រទេសដែលក្រសួងពាណិជ្ជកម្មបានឱ្យដឹងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ។

សេចក្តីដូនដំណឹងដដែល ឱ្យដឹងថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់នេះ គឺសម្រាប់អនុវត្តក្នុងរយៈពេលចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបផងដែរថា កាលពី១០ថ្ងៃមុន​ សាំងធម្មតាមានតម្លៃ៤៥០០រៀលក្នុងមួយលីត្រខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ៤២០០រៀលក្នុងមួយលីត្រ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236