«មូលនិធិគន្ធបុប្ផា»បានទទួលថវិកាជាង៤លានដុល្លារ ពីព្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ដែលសម្តេចតេជោដឹកនាំ
Posted by -
Phoung Somphors
Published on -
4/5/2024 11:02 PM

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាជាង៤លានដុលារ (៤,០០១,២៥០ដុល្លារ) ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ៖«រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» កាលពីថ្ងៃទី០១ ឧសភា ឆ្នាំ២០២៤នេះ ដែលផ្តួចផ្តើមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្រោយបញ្ចប់ព្រឹត្តិការបាល់ទាត់សប្បុរសធម៌នោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីចំនួនថវិកាដែលទទួលបានពីសប្បុរជនបរិច្ឆាគសរុបចំនួនជាង៥លានដុល្លារ (៥,០០១,២៥០ដុល្លារ) តាមរយៈសម្តេចផ្ទាល់។ ក្រៅពីការផ្តល់ឱ្យមូលនិធិគន្ធបុប្ផាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ទៅមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ និង២០ម៉ឺនដុល្លារផ្សេងទៀត ផ្តល់ទៅគ្រួសារយុទ្ធជនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងយុទ្ធោបករណ៍ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ម្ល៉េះសកន្លងទៅ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236