ក្រសួងការងារ បានកំណត់លក្ខខណ្ឌ៨ចំណុច ដើម្បីជាប់ពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»
Posted by -
Phoung Somphors
Published on -
6/5/2024 10:34 PM

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសមួយស្តីពី«លក្ខខណ្ណវិនិច្ឆ័យផ្តល់ពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយប្រចាំឆ្នាំ២០២៤ សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប»។

ប្រកាសរបស់ក្រសួងការងារ ដែលចេញនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ចំនឹងថ្ងៃទិវាពលកម្មអត្តរជាតិ ០១ ឧសា នេះ បានកំណត់លក្ខខណ្ឌអាទិភាពឱ្យសហគ្រាស គ្រឹស្ថានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមលក្ខណវិនិច្ឆ័យចំនួន៨ចំណុច ដែលត្រូវឱ្យអនុវត្តដើម្បីទទួលបានពានរង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

លក្ខខណៈទាំងនោះ រួមមានអនុលោមភាពនៃលក្ខខណ្ឌការងារ ដោយមានបែបបទស្តីពីសហគ្រាស និងលក្ខខណ្ឌទូទៅនៃការងារ, អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈ ដែលមានការបង្ការទប់ស្កាត់វិវាទការងារ យន្តការដោះស្រាយវិវាទការងារសហគ្រាស ជាដើម។ បន្ថែមពីនេះ មានអនុលោមភាពនៃលក្ឋខ័ណ្ឌស្តីពីសុវត្ថិភាព និងសុខភាពការងារ,អនុលោមភាពនៃរបបសន្តិសុខសង្គម, អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការ, អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារផងដែរ។

ចំណែកឯ ការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គម ក៏ជាលក្ខខណ្ឌមួយដែរ ដើម្បីគណកម្មការវាយតម្លៃ និងជ្រើសរើស«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលមានចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។ ក្នុងប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានយករៀងរាល់ថ្ងៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពាន់រង្វាន់«សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»នេះ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236