សភាពាណិជ្ជកម្មកម្ពុជា បានផ្តល់រថយន្តសារ៉ែន៣គ្រឿង និងសម្ភារប្រើប្រាស់គិតជាទឹកប្រាក់ជាង៧ម៉ឺនដុល្លារ ក្នុងសកម្មភាពសម្ព័ន្ធមេត្រីភាពកងពលតូចអន្តរាគមន៍
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា ក្នុងសកម្មភាពចងក្រងសម្ព័ន្ធមេត្រីភាពជាមួយកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារ បានឧបត្ថម្ភរថយន្តសារ៉ែនចំនួន ៣គ្រឿង ដល់កងទ័ពខេត្តព្រះវិហារ និងបានផ្តល់ជាសម្ភារផ្សេងៗដែលសរុបជាទឹកប្រាក់ចំនួន ៧៦ ៤៣០ដុល្លារ។

បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រៅពីការប្រគល់រថយន្ត៣គ្រឿងនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានផ្តល់ឱ្យកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ ខេត្តព្រះវិហារនោះ រួមមាន៖ ប្រេងម៉ាស៊ូតចំនួន ២៥ពាន់លីត្រ ដែលមានតម្លៃសរុបប្រហែល ២៦ពាន់ដុល្លារ, អាងស្តុកទឹកចំនួន ២៨អាង ស្មើនឹង ៣៥ពាន់ដុល្លារ, សូឡា និងអាគុយចំនួន ១១ឈុត ដែលមានតម្លៃ ៨៩៨០ដុល្លារ និងវិទ្យុទាក់ទងចំនួន ១៥០គ្រឿង មានតម្លៃ ៦៤៥០ដុល្លារ។

ក្នុងពិធីសារស្តីពីការចងសម្ព័ន្ធភាពនេះ អង្គភាពកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ៨ និងសភាពាណិជ្ជកម្មកម្ពុជា បានព្រមព្រៀងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីដឹងអំពីសុខទុក្ខ សំដៅបង្កើននូវការយោគយល់គ្នាផងដែរ។ សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ឱ្យដឹងថា អង្គភាពទាំងពីរ អាចពិនិត្យលទ្ធភាពក្នុងការដោះដូរប្រតិភូគ្នាទៅវិញទៅមកក្នុងរយៈពេល ៦ខែម្តង និងនឹងជួយឧបត្ថម្ភគ្នាទៅវិញទៅមក តាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើទៅបាន ដើម្បីសម្រាលការលំបាករបស់ដៃគូសម្ព័ន្ធមេត្រីភាពដោយឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236