«មន្ទីរពេទ្យកុមារអង្គរ» បានទទួលថវិកា៥០ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលសម្តេចតេជោបានដឹកនាំ
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានទទួលថវិកាចំនួន ៥០ម៉ឺនដុល្លារ ពីសប្បុរសធម៌ដែលបានបរិច្ចាគក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ តាមរយៈសម្តេចតេជោ ហ៊ុន ដែល ដែលក្រុមបាល់ទាត់តារាកម្ពុជា បានប្រគល់ឱ្យនៅថ្ងៃ៥ ខែឧសភា ឆ្នាំ២០២៤។

មន្ទីរពេទ្យកុមារអង្គរ បានបញ្ជាក់ កាលពីថ្ងៃទី៥ ឧសភា ថា នេះជាលើកទីមួយ ដែលមន្ទីរពេទ្យបានទទួលថវិកាសប្បុរសធម៌ក្នុងទំហំទឹកប្រាក់ច្រើនបែបនេះ ពីសំណាក់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា ហើយមន្ទីរពេទ្យកុមារអង្គរសង្ឃឹមថា នឹងទទួលបានការឧបត្ថម្ភគាំទ្របែបនេះជាបន្តបន្ទាប់នៅថ្ងៃខាងមុខទៀត ដើម្បីឱ្យមន្ទីរពេទ្យបន្តការបម្រើសេវាសុខភាព ប្រកបដោយគុណភាព និងក្តីមេត្តាករុណា ដល់កុមារកម្ពុជាឱ្យបានយូរអង្វែង។ មន្ទីរពេទ្យកុមារអង្គរ បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសប្បុរសធម៌ទាំងអស់ ដែលបានប្រមូលថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យ និងស្ថាប័នមួយចំនួនទៀត នៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ត្រឹមថ្ងៃទី១ ឧសភា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលរៀបចំឡើងក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និងផ្តោចផ្តើមគំនិតដោយតាមរយៈសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នេះ ទទួលបានថវិកាពីសប្បុរសជនប្រមាណ ៥លានដុល្លារ។

ថវិកាទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានបែងចែកទៅមន្ទីរពេទ្យកុមារអង្គរ ៥០ម៉ឺនដុល្លារ, មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន ៣០ម៉ឺនដុល្លារ, គ្រួសារយុទ្ធជនពលី ២០គ្រួសារ ២០ម៉ឺនដុល្លារ និងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាប្រមាណ ៤លានដុល្លារជាបណ្តោះអាសន្ន និងប្រសិនទទួលបានបន្ថែមទៀតនឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236