«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» មានក្រុមហ៊ុន/សហគ្រាសធំៗជាង២០ ផ្តល់ការងារជាង៥ពាន់កន្លែង
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» នឹងផ្តល់ឱកាសការងារដល់យុវជនចំនួន ៥ ៤០០កន្លែង ពីក្រុមហ៊ុន និងសហគ្រាសធំៗជាង២០ ដែលនឹងធ្វើនៅថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៤ នា អគារ KAMPUS ។

ក្រសួងការបានបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា យុវជន និងសិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ អាចដាក់ពាក្យសម្ភាសន៍ការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុន សហគ្រាសធំៗ ជាមួយនិងប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន។ ប្រសិនបើ យុវជន និងសិស្ស-និស្សិត មានចម្ងល់អាចទាក់ទងមកកាន់លេខទូរសព្ទ៖ ០១៧ ៤៦៧ ៤២៣/ ០១៧ ៨៧១ ៨០៧/ ០៩៦ ២១៥៥ ១៦២។

សូមជម្រាបផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសើរដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការរៀបចំពិព័រណ៍ការងារ  ដើម្បីផ្តល់ឱកាសការងារដល់យុវជន និងសិស្ស-និស្សិត ដែលកំពុងមានតម្រូវការការងារនៅអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236