ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ក្របខ័ណ្ឌរដ្ឋឱ្យសាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០រូប ករណីផ្ទុះគ្រាប់នៅកំពង់ស្ពឺ
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិបង្កើត ដែលអាចជាកូន ជាចៅ បងប្អូនបង្កើត ទាំងជាស្ត្រីឬបុរស របស់យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ ទាំង ២០នាក់ ឱ្យចូលបម្រើក្នុងជួរកងទ័ពបន្តវេន។ពីឪពុក ឬបងប្អូនរបស់គាត់។

ការលើកឡើងបែបនេះរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោយពេលដែលសម្តេចធិបតី បានឃើញគណនីហ្វេសប៊ុករបស់ ជាសំណាង រស្មីសត្យា ដែលត្រូវជាកូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ បានស្នើសុំក្របខ័ណ្ឌចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបានបន្តវេនពីឪពុក និងបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗ និងជីដូនចាស់។

គួររំលឹកថា យោធិនទាំង ២០នាក់ បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសា នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ។ ឧបទ្ទវហេតុ សម្តេចធិបតី និងសម្តេចតជោ ព្រមទាំងមន្ត្រីក្រសួង ស្ថាប័នជាច្រើនទៀត បានចូលរួមរំលែកទុក និងឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ពួកគាត់ផងដែរ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236