ត្រឹម៤ខែ កម្ពុជា នាំអង្ករចេញបានជិត២៥ម៉ឺនតោនរកចំណូលបានជាង ១៧០លានដុល្លារ
Posted by -
Phoung Somphors
Published on -
11/5/2024 12:46 AM

ភ្នំពេញ៖ កម្ពុជា សម្រេចបានការនាំចេញអង្ករចំនួន២៤៨ ៤៩១តោន ទៅកាន់គោលដៅចំនួន៦០ តាមរយៈក្រុមហ៊ុនចំនួន៤៨ ដែលគិតជាទឹកប្រាក់មានចំនួន១៧០,២២លានដុល្លារ ក្នុងរយៈពេល ៤ខែ នៃឆ្នាំ២០២៤។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចុះថ្ងៃទី០៧ខែឧសភា អង្ករ ដែលកម្ពុជានាំចេញចំនួន ២៤៨ ៤៩១តោននេះ គឺទៅកាន់បណ្តាប្រទេសមួយចំនួន មានដូចជាប្រទេសក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ១០៥ ៧៩៩តោន គិតជាទឹកប្រាក់ ៨១,៦២លានដុល្លារ។ ប្រទេសសមាជិកអាស៊ាននាំចេញអង្ករបាន ៥៣ ៧៦៦តោន មានទឹកប្រាក់២៧,៧៤លានដុល្លារ។ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន៦៧ ៤៥៧តោន មានទំហំទឹកប្រាក់ ៤២,២៨លានដុល្លារ។ ចំណែកឯការនាំចេញទៅ កាន់ប្រទេសផ្សេងៗទៀត អាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២១ ៤៦៩តោនគិតជាទឹកប្រាក់ចំនួន ១៨,៥៧លានដុល្លារ។

ក្នុងនោះ ប្រភេទអង្ករ ដែលកម្ពុជានាំចេញមាន អង្ករក្រអូបចំនួន៧៣,០៧%, ប្រភេទអង្ករសគ្រាប់វែង ២៣,១៨%, អង្ករចំហ៊ុយ ២,២១%,អង្ករសរីរាង្គចំនួន ១,៣២%និងអង្ករផ្សេងៗទៀតចំនួន ០,២២%។ ក្រៅពីការនាំចេញអង្ករខាងលើ កម្ពុជាក៏បាននាំចេញស្រូវទៅកាន់ប្រទេសជិតខាងចំនួន ២ ៤១៩ ៣១៧តោន គិតជាទឹកប្រាក់ ៦៩៣,៣៩លានដុល្លារផងដែរ ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236