កម្ពុជា បាននាំចេញទំនិញក្នុងទំហំទឹកប្រាក់សរុបជាង ៨ពាន់លានដុល្លារ ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤
Posted by -
Phoung Sophors
Published on -
13/5/2024 10:10 PM

ភ្នំពេញ៖ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសសំខាន់ៗមានទំហំទឹកប្រាក់ ៨ ០០៥ ៩៣៦ពាន់ដុល្លារ កើនឡើង១៥,២% គិតត្រឹមខែ៤ដើមឆ្នាំ២០២៤នេះ ខណៈការនាំចូលមានទំហំទឹកប្រាក់ ៨ ៦៦៤ ៥២៦ពាន់ដុល្លារ កើនឡើង៩,៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលចេញផ្សាយនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ប្រទេសដែលកម្ពុជាបាននាំចេញទំនិញទៅច្រើនជាងគេ គឺ សហរដ្ឋអាម៉េរិក មានទំហំ ២ ៦១៧ ០៨៤ពាន់ដុល្លារ, វៀតណាម មានទំហំ ១ ៧១៣ ៣៣៥ពាន់ដុល្លារ, ចិន ៤៨៦៦៨៥ពាន់ដុល្លារ, ជប៉ុន ៤៣៦ ៨៦០ពាន់ដុល្លារ និងថៃ ៣៣៧៥៩៤ពាន់ដុល្លារ។ កម្ពុជា ក៏បាននាំទំនិញទៅកាន់ប្រទេសកាណាដា អង់គ្លេស អាល្លឺម៉ង់អេស្ប៉ាញ ហូឡង់ បារាំង ហុងកុង និងបណ្តាប្រទេសដៃគូពាណិជ្ជកម្មមួយចំនួនទៀត។

របាយការណ៍ដដែល បានឱ្យដឹងថា ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីនិងបំណែកភាគរបស់វា, ស្បែកជើង ស្រោមជើង, កៅស៊ូ ផលិតផលធ្វើអំពីកៅស៊ូ និងទំនិញសំខាន់ៗផ្សេងទៀត៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236