តម្លៃសាំងធម្មតាចុះ ១៥០រៀល/លីត្រខណៈដែលប្រេងម៉ាស៊ូតចុះ ៥០រៀល/លីត្រ អនុវត្តលក់ពីថ្ងៃទី១១-២០ ខែឧសភានេះ
Posted by -
Phoung Somphors
Published on -
13/5/2024 10:10 PM

ភ្នំពេញ៖ តម្លៃលក់រាយប្រេងសាំងធម្មតាបានចុះថ្លៃ ១៥០រៀល នៅសល់ ៤,៣០០រៀល/លីត្ររីឯតម្លៃប្រេងម៉ាស៊ូតចុះ ៥០រៀល គឺនៅត្រឹម ៤,០៥០រៀល/លីត្រ។ នេះបើតាមសេចក្តីជូនដំណឹងអំពីការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទូទាំងប្រទេស ដែលក្រសួងពាណិជ្ជកម្មបានបញ្ជាក់។


សេចក្តីប្រកាសរបស់ក្រសួងដែលចុះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានកំណត់ថាតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ ត្រូវអនុវត្តក្នុងរយៈពេលចំនួន១០ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។ សូមជម្រាបជូនផងដែរថាកាលពី ១០ថ្ងៃមុនសាំងធម្មតាមានតម្លៃ ៤៤៥០រៀល/លីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ៤១០០រៀល/លីត្រ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236