កម្ពុជា-កូរ៉េ ចុះ MOU ជាមួយគ្នាលើឯកសារចំនួន១២ ទាក់ទងនឹងវិស័យធនាគារ ហិរញ្ញវត្ថុ បច្ចេកវិទ្យា អប់រំ ពាណិជ្ជកម្ម និងការវិនិយោគ
Posted by -
Phoung Somphors
Published on -
21/5/2024 12:14 AM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងឯកឧត្តម យូន ស៊ុកយ៉ល ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានចូលរួមជាធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU) លើឯកសារចំនួនចំនួន១២ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ។ ពិធីចុះ MOUនេះ ធ្វើឡើងនាឱកាសដែលសម្តេចធីបតី ហ៊ុន ម៉ាណែតទៅបំពេញទស្សកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

MOU ចំនួន៦ ត្រូវបានក្រសួងស្ថាប័នរបស់កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងភាគីសាធារណរដ្ឋកូរ៉េ ក្នុងនោះរួមមាន៖ ទី១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង​លើហរិញ្ញប្បទានស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២រហូតដល់ឆ្នាំ២០២៦។ ទី២. MOU រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ។

ទី៣. MOU រវាងក្រសួងពាណិជ្ជកម្មកម្ពុជានិងអង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា។ទី៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពីការគ្រប់គ្រងគ្រឿងញៀន រវាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ។ ទី៥. MOU ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញនិងទេពកោសល្យវិជ្ជាជីវៈ រវាងរាជរដ្ឋាភិបាលកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។ និងទី៦.កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

នៅថ្ងៃដដែលនាពេលរសៀល កម្ពុជា និងកូរ៉េ ក៏បានចុះ MOU ចំនួន៦ផ្សេងទៀត បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយក្នុងនោះមាន៖ទី១. MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ, ទី២. MOU ធនាគារជាតិនៃកម្ពុជានិងធនាគារ JB Financial Group , MOU រវាងធនាគារជាតិនៃកម្ពុជានិងធនាគារ KB Kookmin Bank , ទី៤. MOU រវាងធនាគារជាតិនៃកម្ពុជា និងធនាគារ WOORI Bank ,ទី៥. MOU រវាងការិយាល័យឥណទានកម្ពុជា និងការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank និងទី៦. MOUរវាង Worldbridge Group និង ក្រុមហ៊ុន DaewooE&C ៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236