អង្គរកម្ពុជាគុណភាពល្អបំផុត និងជាប់ពានលំដាប់ពិភពលោកត្រូវបានដាក់តាំងពិព័រណ៍នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត
Posted by -
Phoung Somphors
Published on -
24/5/2024 12:31 AM

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជានឹងដឹកនាំក្រុមហ៊ុននាំចេញអង្ករនាំមុខចំនួន៤ របស់កម្ពុជាចូលរួមតាំងបង្ហាញផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជានិងធ្លាប់បានឈ្នះពាន់រង្វាន់អង្ករល្អបំផុតក្នុងពិភពលោក ទៅតាំងពិព័រណ៍ TheSaudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃទី២១-២៣ ឧសភានេះ។

ក្រុមហ៊ុននាំមុខចំនួន៤ ដែលចូលរួមក្នុងពិព័រណ៌នោះមានKAMPONGTHOM RICE MILL, KHMER FOODS GROUP, PRIMALIS CORPERATION និង SINGATUREOF ASIA ។ ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi FoodShow នេះ អនុវត្តន៍តាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ក្នុងនោះប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានកើនឡើងពី ១១៨តោន នៅឆ្នាំ២០១៥ ដល់ ៧ ៤៧១តោន នៅឆ្នាំ២០២៣។ ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជាមានទីតាំងនៅអាគារ HALL4 លេខទីតាំង Stand #A4-A2 នៃអាគារ Riyadh Exhibition & Convention Center ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

ពិព័រណ៍នេះ រៀបចំឡើងជារៀងរាល់ឆ្នាំនិងមានក្រុមហ៊ុនចូលរួមប្រមាណជាង ១ពាន់ក្រុមហ៊ុន មកពីជាង ៩០ប្រទេសលើពិភពលោកដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០ម៉ឺនម៉ាកផលិតផលចំណីអាហារ។ ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារTheSaudi Food Show ជាកម្មវិធីខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងសម្រាប់តំបន់មជ្ឈឹមបូព៌ា៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236