កម្ពុជា-វៀតណាម រួមគ្នាសម្រេចទំហំពាណិជ្ជកម្មដល់ ២០ប៊ីលានដុល្លារ នាអនាគតដ៏ខ្លី
Posted by -
Phoung Somphors
Published on -
3/6/2024 11:57 PM

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការតាំងចិត្តនិងស្នើឱ្យមានការចូលរួមពីភាគីមិត្តវៀតណាមធ្វើយ៉ាងណាសម្រេចទិសដៅក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យដល់២០ប៊ីលានដុល្លារអាមេរិក នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។

ការបង្ហាញនិងការស្នើនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តមLeeMinh Khai ឧបនាយករដ្ឋមន្ត្រី សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៤ ដែលឆ្លៀតក្នុងឱកាសសន្និសីទអន្តរជាតិលើកទី២៩ ស្តីពីអនាគតរបស់អាស៊ី។

នាឱកាសជំនួបនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានរំលេចឡើងរួមគ្នាអំពីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនិងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាលបើទោះបីពិភពលោកកំពុងស្ថិតក្នុងស្ថានការណ៍ប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណ:កាន់តែស្រួចស្រាល់និងមិនប្រាកដប្រជាក៏ដោយ។

បន្ថែមពីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់អំពីសារសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236