ក្រសួងលើកទឹកចិត្តសហគ្រិនខ្មែរចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅប្រទេសចិន
Posted by -
Phoung Somphors
Published on -
5/6/2024 12:12 AM

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដោយលើកទឹកចិត្តដល់ធុរជនសហគ្រិន វិនិយោគិន និងផលិតករខ្មែរ ដាក់ពាក្យចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២១ The21st China-ASEAN Expo នៅប្រទេសចិន។ ក្នុងពិព័រណ៌ដែលនឹងរៀបចំនៅខែកញ្ញាឆ្នាំ២០២៤ខាងមុខ ក៏ជាឱកាសដែលសហគ្រិនកម្ពុជា អាចចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ានផងដែរ។

ពិព័រណ៍ពិភពលោកនិងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងស្តារនិងជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិនឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរចង់បាន។ ពិព័រណ៍ចិន-អាស៊ាន លើកទី២១ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាននឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននឹងតំបន់ស្វយ័តក្វាងស៊ី នៃប្រទេសចិន នៅថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់ដល់ចំពោះធុរជនសហគ្រិន វិនិយោគិន និងផលិតករកម្ពុជា ដែលមានបំណងចូលរួមក្នុងពិព័រណ៍នេះ ដាក់ពាក្យត្រឹមថ្ងៃទី៩ខែសីហា ឆ្នាំ២០២៤ ។ ព័ត៌មានបន្ថែម អាចទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរសព្ទ ០១៦ ៤១៦ ៨២៥ឬ ០១៧ ៧៥៩ ៥៦៧ ឬ ០៨៧ ៧៥៥ ៥៥១៕

អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236