ចំណេះដឹង និង ព័ត៌មាន

Uncategorized

សម្តេច ស ខេង ឱ្យស្ថាប័នពាក់ព័ន្ធប្តេជ្ញាធ្វើការរួមគ្នា ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះ

6/30/2022
កម្ពុជាត្រូវបានអន្តរជាតិចាត់ទុកក្នុងបញ្ជីប្រផេះ ជាប្រទេសដែលលាងលុយកខ្វក់។​ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ណែនាំឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ប្តេចជ្ញាចិត្តធ្វើការរួមគ្នាប្រយុទ្ធប្រឆាំងតាមរយៈយន្តការដែលបានបង្កើតឡើង ដើម្បីដកកម្ពុជាចេញពីបញ្ជីប្រផេះនេះ។ សម្តេច ស​ ខេង បញ្ជាក់ថា ៖«បើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ»។
~
អត្ថបទដោយ៖
Phoung Somphors
Tax

សម្តេច ហ៊ុន សែន អរគុណនិងសរសើរក្រុមហ៊ុន អគ្គិសនីកម្ពុជា (EDC) ដែលបង់ពន្ធជូនរដ្ឋ

6/29/2022
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះ អគ្គិសនីកម្ពុជា អ.ក (EDC) ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ។ នៅក្នុងលិខិតរបស់សម្តេចដែលចុះហត្ថលេខាកាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២នោះ បានបញ្ជាក់ថា អគ្គិសនីកម្ពុជា ជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាសក្នុងឆ្នាំ២០២១ផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋបាលខេត្តកោះកុង អំពាវនាវឱ្យចូលរួមជាវ«កាក់រូបសម្តេចតា» នៅថ្ងៃព្រះរាជកម្មវិធី«១០០ព្រះវស្សា»

6/28/2022
រដ្ឋបាលខេត្តកោះកុង និងសហភាពសហព័ន្ធយុជនកម្ពុជាប្រចាំខេត្តកោះកុង ដែលតំណាងឱ្យគណៈកម្មការរៀបចំព្រះរាជកម្មវិធី«១០០ព្រះវស្សា» របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហុន «ព្រះបរមរតនកោដ្ឋ» បានរៀបចំជា«មូនិធិមុទិតា» ដោយអំពាវនាវឱ្យសាធារណជនចូលរួមជាវ«កាក់រូបសម្តេចតា» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
Business

ក្រសួងអំពាវនាវឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍គ្រឿងអលង្ការលើកទី៦៧ នៅក្រុងបាងកក

6/28/2022
ពិព័រណ៍គ្រឿងអលង្ការនិងត្បូងថ្មមានតម្លៃ បាងកក លើកទី៦៧ «The 67th Bangkok Gems & Jewelry Fair» នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៧-១១ ខែកញ្ញា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ IMPACT ទីក្រុងបាងកកប្រទេសថៃ។ ពិព័រណ៍នេះមានតម្លៃកម្រិតអន្តិរជាតិនិងមានភ្ញៀវមកទស្សនាជុំវិញពិភពលោក។
~
អត្ថបទដោយ៖
Phoung Somphors
ធានារ៉ាប់រង

ការ​ជំរុញ​​ការ​ធានា​​រ៉ាប់​រង​​ខ្នាតតូច​​​ដល់​ប្រ​ជា​ជន​​ក្រី​ក្រ​នៅ​តំបន់​ជន​បទ​

6/25/2022
ការ​ធានា​រ៉ាប់​រង​ខ្នាត​តូច​ ជា​ប្រភេទ​ធា​នា​រ៉ាប់​រង​​សម្រាប់​ប្រជា​ជន​ពេ​ញ​វ័យ​មាន​ប្រាក់​ចំណូល​ទាប​ដែល​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​ការ​ធា​នា​រ៉ាប់​រង​​នៅ​ឡើយ​។ បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុម​ហ៊ុន​ធា​នា​រ៉ាប់​រង​លើ​ការ​ទូ​ទាត់​ឥណទាន​ ដែល​អតិថិ​ជន​អា​ចជ្រើ​ស​រើស​​សំណង​​ធានា​រ៉ាប់​រង​ជា​សាច់​ប្រាក់ ​​​ឬ​មិន​មែន​ជា​សាច់​ប្រាក់​សម្រាប់​​ធា​នា​រ៉ាប់​រង​សុខ​ភាព​​ខ្នាត​តូច​​ករណី​​នេះ ​ជា​មូល​ដ្ឋាន​​គ្រឹះ​ដ៏​ល្អ​​ដើម្បី​បង្កើត​ឲ្យ​មាន​​ការ​ផ្តល់​​សេវា​ធា​នា​រ៉ាប់​រង​ជីវិត​​បន្ថែម​ទៀត​និង​​ការ​ស្វែង​រក​​សក្តា​​នុពល​សម្រាប់​សេវា​ធា​នា​រ៉ាប់​រង​។
~
អត្ថបទដោយ៖
Phoung Somphors
Tax

មេពន្ធដារ ចង់ឃើញអាជីវកម្មក្នុងវិស័យរ៉ែ អនុវត្តស្តង់ដារមានតម្លាភាព និងកិច្ចសហការក្នុងការប្រមូលពន្ធ

6/24/2022
ឯកឧត្តម គង់ វិបុល អគ្គនាយដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុននិងសហគ្រាសដទៃទៀតនៅក្នុងវិស័យធនធានរ៉ែ អនុវត្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រកបដោយស្តង់ដារនិងតម្លាភាពឱ្យបានប្រហាក់ប្រហែលឬដូចទៅនឹងក្រុមហ៊ុន រីនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ក្រោយពីឯកឧត្តម វាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុនរួច។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយដ្ឋានពន្ធដារ កាលពីថ្ងៃទី២២ មិថុនានេះ ក្នុងបេសកកម្មទស្សនកិច្ចសិក្សាអំពីប្រតិបត្តិការរុករករ៉ែរបស់ក្រុមហ៊ុនក្នុងការដ្ឋានរ៉ែមាសនៅតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី របស់គណៈប្រតិភូនៃអគ្គនាយកដ្ឋានពន្ធដារ។
~
អត្ថបទដោយ៖
Phoung Somphors
ប្រាក់បញ្ញើ-សន្សំ

លុយរើសម្ចាស់ណាស់ មិនចេះតែនៅជាមួយមនុស្សគ្រប់គ្នាទេ!

6/2/2022
«លុយគ្មានវិញ្ញាណទេ តែលុយរើសម្ចាស់ណាស់ មិនមែនចេះតែនៅជាមួយមនុស្សបានគ្រប់គ្នានោះទេ»។ នេះជាការលើកឡើងរបស់លោក សោម សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) ប្រធានក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារអង្គរ និងជាម្ចាស់អាជីវកម្មជាច្រើនទៀត នៅក្នុងកម្មវិធី«ជជែកពីលុយ» ឬ «Money Talk Show» នាសប្តាហ៍ទី៤១ ត្រូវនឹងថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

បណ្ឌិត តាន់ មុនីវណ្ណ៖«ពលរដ្ឋខ្មែរគួររៀនគ្រប់គ្រងលុយកាក់តាមជនជាតិជ្វីហ្វ»

5/26/2022
នៅពេលដែលគេនិយាយអំពីការចាយលុយគេនឹកឃើញដល់ជនជាតិជ្វីហ្វ។ សព្វថ្ងៃនេះជនជាតិជ្វីហ្វ ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៅលើពិភពលោក។ បើតាមឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក (CEA) និងអគ្គនាយករងក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប ជនជាតិជ្វីហ្វរាល់ពេលដែលពួកគេចាយលុយ១កាក់ ឬ ១ដុល្លារណាក៏ដោយត្រូវតែមានអត្ថន័យ ហើយតែងតែគិតថាពេលចាយទៅបានចំណេញផលអ្វីមកវិញ។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

ភាពវៃឆ្លាតក្នុងការបែងចែករវាងតម្រូវការ និងចំណង់

5/24/2022
យើងមិនអាចបែងចែករបស់អ្វីមួយថា ជាតម្រូវការចាំបាច់ ឬគ្រាន់តែជាចំណង់ ឱ្យបានពេញលេញនោះទេ ប៉ុន្តែ ត្រូវឱ្យយើងមានភាពវៃឆ្លាតក្នុងការកំណត់វា ថា តើរបស់អ្វីមួយ នៅក្នុងពេលវេលាណាមួយ វាជាតម្រូវការ និងជាចំណង់? ដូច្នេះ ត្រូវមានភាពវៃឆ្លាតនិងបំណិនហិរញ្ញវត្ថុក្នុងការបែបចែក ឬកំណត់រវាងចំណង់ និងតម្រូវការ គឺជារឿងមួយចំបាច់ក្នុងការរស់ប្រចាំថ្ងៃ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់យើងផងដែរ។
~
អត្ថបទដោយ៖
Rithipul

ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ

5/7/2022
ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណប្រធានសមាគមធុរកិច្ចអេឡិចត្រូនិក (CEA) និងអគ្គនាយករងក្រុមហ៊ុនម៉ុង ប្ញទ្ធី គ្រុប បានចូលរួមជាវាគ្មិនចែករំលែកបទពិសោធនៅក្នុងកម្មវិធី«ជជែកពីលុយ» ឬ «Money Talk Show» ក្រោមប្រធាន៖«ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នាសប្តាហ៍ទី៣៩ត្រូវនឹងថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២នេះ។
~
អត្ថបទដោយ៖
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236