ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

បណ្តុំនៃបញ្ញវន្តឌីជីថល នឹងជួយជំរុញការរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

9/20/2023
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានលើកពីសក្តានុពលនិងពង្រីកទំនាក់ទំនងរវាងអ្នកអភិវឌ្ឍន៍សុសវែរ និងបច្ចេកវិទ្យាឌីជីថលដើម្បីលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធជំរុញការរីកចម្រើន នៃវិស័យឌីជីថលនៅកម្ពុជា។ការជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យកាន់តែខ្លាំងនេះ ស្ថិតនៅក្នុងបញ្ចកោណទី៥ នៃ«យុទ្ធសាស្រ្តបញ្ចកោណ»ដំណាក់កាលទី១។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

វេទិកា«ផ្គូផ្គងអ្នកផលិត-អ្នកទិញ និងការតាំងផលិតផលក្នុងស្រុក» លើកកម្ពស់កម្រិតជីវភាពសហគមន៍

9/8/2023
វេទិកា«ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញនិងការតាំងបង្ហាញផលិតផលក្នុងស្រុក» រៀបចំធ្វើនៅផ្សារទំនើបបឺកស៊ី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។វេទិកានេះ បង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមនិងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពលនិងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កាលើលក្ខខណ្ឌផ្គត់ផ្គង់និងតម្រូវការផ្សេងៗ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

 ក្រុមហ៊ុន១០ រដ្ឋអនុញ្ញាតឱ្យបោះទុនវិនិយោគសរុបជាង១៤៦លានុល្លារបង្កើតរោងចក្រដែលអាចបង្កើតការបានជិត១.៥ម៉ឺននាក់

9/20/2023
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចឱ្យក្រុមហ៊ុនចំនួន១០ បោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ១៤៦.៤៥លានដុល្លារដែលអាចបង្តើតការងារជិត១.៥ម៉ឺនកន្លែង។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

វិស័យអាទិភាព ៤ ត្រូវបានសាលាក្រុងភ្នំពេញ ដាក់ឱ្យអនុវត្តន៍ទម្រង់ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ

9/20/2023
រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តន៍សាកល្បងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online)លើវិស័យអាទិភាពចំនួន ៤ ដើម្បីផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋឱ្យបានកាន់តែឆាប់ រហ័យជាងមុន សន្សំសំចៃកម្រៃ និងចំណេញពេលវេលា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យដោះស្រាយបំណុលពន្ធជូនរដ្ឋ

9/20/2023
អគ្គនាយកដ្ឋានពន្ធដារកោះហៅម្ចាស់ក្រុមហ៊ុនចំនួន១១ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធនិងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជិត ២.៧លានដុល្លារពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែសីហា ឆ្នាំ២០២៣

9/20/2023
ក្នុងខែសីហា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ២ ៧៧៤ ៥៨៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរដោយទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៥៩ ១៤៨នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ចំនួនភ្ញៀវទេសចរបរទេសទិញសបុត្រចូលទស្សនាអង្គរមានចំនួន ១២១,៤០% និងរកចំណូលបានប្រមាណ ១៥៨,៤០%។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ផលិតផលខ្មែរ ត្រូវបានដាក់លក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ PTT ចំនួន១២ នៅក្នុងតារាជធានី-ខេត្តចំនួន១១

9/20/2023
អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានសហការគ្នាអនុវត្តគម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្តីពី៖ «កិច្ចសហការជំរុញនិងបង្កើនការលក់ផលិតផលខ្មែរ» នៅតាមស្ថានីយ៍ប្រេងឥន្ធនៈភីធីធីតាមបណ្តារាជធានី-ខេត្ត។ ការអនុវត្តគម្រោងនេះដើម្បីលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុកនិងផលប្រយោជន៍សហគមន៍។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

តម្លៃប្រេងសាំងធម្មតា ៤,៦០០រៀល និងម៉ាស៊ូត ៤,៧៥០រៀល គិតចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា

9/1/2023
ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី០១-១០ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម អំពីការកំណត់តម្លៃប្រេងឥន្ធនៈថ្មីនេះ គឺប្រេងសាំងធម្មតាចុះថ្លៃ ៥០រៀល ដែលមានតម្លៃ ៤,៦០០រៀល ក្នុងមួយលីត្រ។ ចំណែក ប្រេងម៉ាស៊ូតឡើង ៥០រៀល ដែលមានតម្លៃ ៤,៧៥០រៀល ក្នុងមួយលីត្រ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិដាក់ឱ្យប្រើ​ស្តង់ដា​កិច្ចសន្យាឥណទាន និង​ខចែង​ស្តង់ដា​កិច្ច​សន្យា​ឥណទាន

8/31/2023
ធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជានិងភាគី​ពាក់​ព័ន្ធ បាន រៀបចំស្តង់ដាកិច្ចសន្យាឥណទាន និងខចែងស្តង់ដានៃកិច្ចសន្យាឥណទាន​សម្រាប់ដាក់ឱ្យ​ប្រើប្រាស់នៅក្នុងគ្រឹះ​ស្ថាន​ធនា​គារ និង​ហិរញ្ញវត្ថុ។ ស្តង់ដានេះ នឹងរួមចំណែក​កិច្ចការពារអតិថិជនក៏ដូច​ជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ភ្នំពេញ, តាកែវ និងកំពង់ស្ពឺ មានក្រុមហ៊ុនចំនួន១០ បោះទីតាំងវិនិយោគក្នុងទំហំទឹកប្រាក់ជិត ៦០លានដុល្លារ

8/30/2023
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចផ្តល់វិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន១០ ដែលបានស្នើសុំវិនិយោគបង្កើតរោងចក្រនៅក្នុងរាជធានី-ខេត្តគោលដៅចំនួន៣ មានដើមទុនសរុប៥៩.៨លានដុល្លារ។នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៣នេះ ដោយគម្រោងបង្កើតរោងចក្រទាំងនេះ នឹងផ្តល់ឱកាសការងារដល់កម្ពុជាជិត១ម៉ឺន២ពាន់នាក់។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236