ចំណេះដឹង និង ព័ត៌មាន

បច្ចេកវិទ្យា-ឌីជីថល

«ស្ត្រី និងក្មេងស្រី ក្នុងបរិវិត្តកម្មឌីជីថល» ជាមូលបទដែលរដ្ឋាភិបាល រៀបចំសម្រាប់យុទ្ធនាការទិវាសិទ្ធនារីអន្តរជាតិ ៨មីនា

2/22/2024
«ស្ត្រី និងក្មេងស្រី ក្នុងបរិវិត្តកម្មឌីជីថល» ជាមូលបទក្នុងឆ្នាំ២០២៤ នៃយុទ្ធនាការផ្សព្វផ្សាយក្នុងទិវាអន្តរជាតិនាទី ៨មីនា ខួបទី១១៣។ មូលបទដែលក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយនេះ ដើម្បីរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ស្ពានកាត់ទន្លេពី«ចាក់អង្រែក្រោម-ព្រែកប្រា» បើកការដ្ឋានផ្លូវការក្រោមកម្ចីពីរដ្ឋាភិបាលចិនជាង ៦០លានដុល្លារ

2/22/2024
ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រោមវត្តមានរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ គម្រោងនេះ ប្រើរយៈពេល៤២ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ជាមួយនឹងថវិកាចំណាយសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ត្រឹម១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤ CDC អនុម័តគម្រោងចំនួន ២២ ដែលមានទុនវិនិយោគជាង ៤៤៤លានដុល្លារ

2/22/2024
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ចំនួន ២២ ដែលមានទុនវិនិយោគជាង ៤៤៤លានដុល្លារអាម៉េរិក ក្នុងរយៈពេល១៥ថ្ងៃ នៃខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នេះបើតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១៩ កុម្ភៈនេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ឆ្នាំ២០២៣ គយនិងរដ្ឋាករកម្ពុជា រកចំណូលបានជិត២.៣ពាន់លានដុល្លារធ្លាក់ចុះជាង ១៥%

2/22/2024
គយនិងរដ្ឋាករកម្ពុជា រកចំណូលក្នុងឆ្នាំ២០២៣បានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧%ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

រដ្ឋាភិបាល​នឹងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤» នៅខែមីនាខាងមុខ ដើម្បីបង្ហាញពីសមិទ្ធផលការកសាងរដ្ឋាភិបាលឌីជីថល

2/22/2024
រាជរដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ គ្រោងរៀបចំ«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤»ដែលនឹងចាប់ពីថ្ងៃទី១១-១៣ ខែមីនាខាងមុខ ក្រោមអធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបង្ហាញពីសមិទ្ធផលនៃការកសាងរដ្ឋាភិបាលឌីជីថលស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC កំពុងរៀបចំឯកសារទស្សនទានបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាគំនិតផ្តួចផ្តើមរបស់ប្រមុខរដ្ឋាភិបាល

2/22/2024
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលទទួលបន្ទុកជាប្រធានក្រុមការងារគោលនយោបាយក្នុងការរៀបចំការបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុនបានដឹកនាំក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ពិភាក្សាលើការរៀបចំឯកសារទស្សនទានត្រៀមរៀបចំតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុននេះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមឱ្យមាន«តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន» នេះឡើងកាលដែលសម្តេចធ្វើដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីចុងឆ្នាំ២០២៣កន្លងទៅ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចយករៀងរាល់ថ្ងៃទី២៧ មិថុនា រៀបចំ«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម»

2/22/2024
ប្រមុខរដ្ឋាភិបាល សម្តេចធិបតិ ហ៊ុន ម៉ាណែត បានចេញអនុក្រិត្យដោយសម្រេចកំណត់យកថ្ងៃទី២៧ ខែមិថុនា សម្រាប់រៀបចំ«ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម» ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់និងផ្តល់តម្លៃដល់វិស័យសហគ្រាសនៅកម្ពុជា។ ក្នុងអនុក្រិត្យដែលសម្រេចកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចាប់តាំងឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ ជាអ្នកទទួលបន្ទុក។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ជប៉ុន ផ្តល់ជំនួយជិត២០លានដុល្លារ សម្រាប់ផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា

2/22/2024
រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូនទូតជប៉ុនប្រចាំនៅកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន នូវថវិកាចំនួន១៩៧,៧៨៥ ដុល្លារអាម៉េរិក ដល់ខេត្តសៀមរាប និងព្រះវិហារ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា នាំអង្គរចេញជាង៤.៦ម៉ឺនតោន ដែលមានតម្លៃជាង៣២លានដុល្លារ ក្នុងរយៈពេល១ខែដើមឆ្នាំ២០២៤

2/14/2024
ក្នុងខែមករា ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញអង្ករបានចំនួន ៤៦ ២២១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៣២ក្រុមហ៊ុន ទៅកាន់ប្រទេសគោលដៅចំនួន៤២។ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន២២ ដែលមានបរិមាណអង្ករចំនួន ២៥ ០០៥តោន គិតជាទឹកប្រាក់ចំនួន ១៨.៨៥លានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors

CGCC និងធនាគារប្រ៊ីដ ចុះ MOU លើការធានាឥណទានដើម្បីសម្រួលកម្ចីចាំបាច់ដល់ MSMEs

2/13/2024
សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានចុះកិច្ចសហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទានដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236