ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោងចំនួន២ មានទុនជិត៦០០លានដុល្លារ ត្រូវបាន CDC វាយតម្លៃខ្ពស់ក្នុងការវិនិយោគនៅខេត្តព្រះសីហនុ

3/7/2024
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបើកកិច្ចពិភាក្សា និងវាយតម្លៃលើសំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួន២ នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៤ ដែលមានទំហំទុនវិនិយោគជិត ៦០០លានដុល្លារ។ បើតាមការចុះផ្សាយនៅលើបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុនទាំង២ ដែលគ្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុនោះ បានទទួលការលើកទឹកចិត្តពី CDC និងត្រូវបានវាយតម្លៃថា នឹងជះឥទិ្ធពលយ៉ាងវិជ្ជមានដល់សេដ្ឋកិច្ចខេត្តព្រះសីហនុទាំងមូល។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្ពុជា-ម៉ាឡេស៊ី ដាក់ឱ្យប្រតិបត្តិការវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ RQ Code

3/7/2024
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុនិងប្រព័ន្ធទូទាត់សងប្រាក់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជាង៧៦ម៉ឺនដុល្លារ លើកកម្ពស់ការអប់រំបរិស្ថានកុមារ និងសេវាសុខាភិបាលនៅកម្ពុជា

3/2/2024
រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាចំនួន៧៦៨,៦២៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ជំនួយនេះត្រូវបានចុះហត្ថលេខារវាងលោក តានីណៃ អ៊ុឈិតូមុភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិងអ្នកតំណាងស្ថាប័នទាំង៣ សម្រាប់អនុវត្តគម្រោង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អង់គ្លេស នឹងផ្តល់ថវិកាជិត ៤លានដុល្លារ សម្រាប់សកម្មភាពអប់រំនិងបោសសម្អាតមីននៅកម្ពុជា

3/2/2024
រដ្ឋាភិបាលចក្រភពអង់គ្លេស នឹងផ្ដល់មូលនិធិថ្មីចំនួន ៣,៨លានដុល្លារ តាមរយៈអង្គការ Mines Advisory Group (MAG) និង The HALO Trust (HALO) សម្រាប់បោសសម្អាតមីន និងអប់រំសហគមន៍អំពីហានិភ័យមីននៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រសួងការងារ និងមូលនិធិមួយរបស់ស្វីស ចុះ MOU បណ្តុះជំនាញ«បច្ចេកវិទ្យាឌីជីថល»ដល់យុវជនកម្ពុជា

3/2/2024
«គំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជននិងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថលផលិតភាពការងារ និង សង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល» ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារនិងមូលនិធិ The Dariu Foundation របស់ប្រទេសស្វីស ចុះ MOUជាមួយគ្នា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោង១៧៤ ក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ ត្រូវការទុនវិនិយោគ ៣៦,៦ប៊ីលានដុល្លារ

2/25/2024
រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សារអភិវឌ្ឍន៍កម្ពុជា(CDC) បានជំរុញឱ្យផ្នែករដ្ឋ និងវិស័យឯកជន រួមគ្នាផ្សព្វផ្សាយអំពី«ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣»។ នេះបើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភារកម្ម ដោយឯកឧត្តមបញ្ជាក់ថា ផែនការមេថ្នាក់ជាតិថ្មីមួយនេះ បង្កើតឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគលើគម្រោងចំនួន ១៧៤គម្រោង និងត្រូវការទុនវិនិយោគចំនួន ៣៦,៦ប៊ីលានដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាជាង ២១លានដុល្លារ ខណៈដែលបានចំណាយរហូតដល់ទៅជាង ៤០លានដុល្លារ

2/24/2024
ក្នុងឆ្នាំ២០២៣ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាចំនួន ២១,០៨ លានដុល្លារ ពីប្រភពនានា ដូចជា វិភាគទានរបស់រាជរដ្ឋាភិបាល, ការកាត់កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ, វិភាគទានរបស់កាកបាទក្រហម និងវិភាគទានរបស់សប្បុរសជនទូទៅ។ ប្រៀបធៀបនឹងឆ្នាំ២០២២ ថវិកាបរិច្ចាគដែលមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានមានការកើនឡើង ១៣% និងទទួលបានសមាជិកសរុបចំនួនប្រមាណ ២៧១ ៧០២នាក់។ មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ទេរថវិកាជូនមន្ទីរពេទ្យចំនួនប្រមាណ ៣, ៥៨ លានដុល្លារ ផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB និង FTB រួមគ្នាគាំទ្រសហគ្រិន និង MSMEs នៅកម្ពុជា តាមរយៈកម្មវិធី TSCFP

2/24/2024
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) សហកាគ្នា បង្កើនហិរញ្ញវត្ថុពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) របស់កម្ពុជា ក្នុងខែកុម្ភៈនេះ តាមរយៈកម្មវិធីហិរញ្ញវត្ថុខ្សែសង្វាក់ពាណិជ្ជកម្ម និង ការផ្គត់ផ្គង់ របស់ ADB ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កាណាដា ផ្តល់ថវិកា ២៦,៦ម៉ឺនដុល្លារ ជួយគាំទ្រការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី«ពិភពលោកមួយដែលគ្មានមីន»

2/22/2024
កាណាដា ផ្តល់ថវិកាចំនួន៣៦ ម៉ឺនដុល្លារកាណាដា ស្មើនឹងប្រមាណ២៦,៦ ម៉ឺនដុល្លារអាម៉េរិកដើម្បីគាំទ្រដំណើរការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ (អនុសញ្ញាអូតាវ៉ា)។ កិច្ចប្រជុំកំពូលនេះកម្ពុជាត្រូវបានបោះឆ្នោតជាប់ធ្វើជាប្រធាន និងម្ចាស់ផ្ទះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

រដ្ឋ ប្រមូលពន្ធដារ បានជាង ២៩៨លានដុល្លារ ស្មើនឹងជាង៧% ក្នុងខែមករាដើមឆ្នាំ២០២៤ ធ្លាក់ចុះជាង២លានដុល្លារ

2/22/2024
ក្នុងខែមករា ដើមឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានចំនួន ១ ២០៩,១៤ ប៊ីលានរៀល ប្រមាណ ២៩៨,៥៥ លានដុល្លារ ស្មើនឹង ៧,១៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ក្នុងរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ កុម្ភៈនេះ ចំណូលដែលប្រមូលបានក្នុងខែមករា ឆ្នាំ២០២៤ ប្រៀបធៀបនឹងចំណូលពន្ធអាករប្រចាំខែមករា កាលពីឆ្នាំ២០២៣ បានបង្ហាញថា ថយចុះចំនួន ៨,២៤ ប៊ីលានរៀល ប្រមាណជា ២,០៣ លានដុល្លារ ដែលស្មើនឹង ០,៦៨% ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236