ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

អូស្ត្រាលី ផ្តល់ជំនួយជាង២២២លានដុល្លារ សម្រាប់អនុវត្តកម្មវិធី«ភាពជាដៃគូទន្លេមេគង្គ-អូស្ត្រាលី»

3/14/2024
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកជំទាវ Penny Wong បានប្រកាសពីការផ្តល់ជំនួយបន្ថែមរបស់អូស្ត្រាលីចំនួន ២២២.៥ លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់ និងវិបុលភាពនៃអនុតំបន់មេគង្គតាមរយៈកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី នៅក្នុងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អូស្រា្តលី ផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ សម្រាប់វិស័យពាណិជ្ជកម្មនិងការវិនិយោគរបស់អូស្ត្រាលី ក្នុងបណ្តាប្រទេសអាស៊ាន​

3/14/2024
ប្រមុខរដ្ឋាភិបាលរបស់អូស្រ្តាលី លោក អាល់បូនីស៊ីប្រកាសផ្តល់ហិរញ្ញប្បទាន ២ពាន់លានដុល្លារ ជួយលើកកម្ពស់វិស័យពាណិជ្ជកម្មនិងការវិនិយោគរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់ប្រទេសអាស៊ាន​។ការប្រកាសផ្តល់ហិរញ្ញប្បទាននេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ នៅថ្ងៃទី០៦ ខែមីនាឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា នាំចេញអង្ករបានជាង៩០ពាន់តោន គិតជាទឹកប្រាក់ជាង៦៥លានដុល្លារ ២ខែដើមឆ្នាំ២០២៤

3/11/2024
ត្រឹមរយៈពេល ២ខែ ឆ្នាំ២០២៤ កម្ពុជា នាំចេញអង្ករ ៩០ ១៥៣តោន ដែលមានទំហំទឹកប្រាក់ ៦៥,៤៨លានដុល្លារ ទៅកាន់គោលដៅចំនួន៥០ តាមរយៈក្រុមហ៊ុនចំនួន ៤០ក្រុមហ៊ុន។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រយៈពេល៦ឆ្នាំ SDF ផ្តល់ថវិកាជិត៣លានដុល្លារ គាំទ្រដល់ការបណ្តុះជំនាញក្នុងវិស័យទេសចរណ៍

3/11/2024
មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ឥណទានចំនួន ២,៨៩លានដុល្លារ គាំទ្រដល់សកម្មភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍និងបានបណ្តុះបណ្តាលអ្នកជំនាញសរុបចំនួន ៣ ៦១៩នាក់ ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ។ បច្ចុប្បន្នមូលនិធិអភិវឌ្ឍន៍ជំនាញ គ្រោងផ្តល់ជំនួយឧបត្ថម្ភបន្ថែមទៀតដល់ប្រតិបត្តិករទេសចរណ៍។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សម្តេច ម៉ែន សំអន ស្នើដល់ស្រ្តីដែលប្រើបច្ចេកវិទ្យាឌីជីថលឱ្យត្រិះរិះពិចារណាដើម្បីកុំឱ្យក្លាយជនរងគ្រោះតាមអនឡាញ

3/11/2024
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថាស្ត្រី ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវប្រើប្រាស់ដោយការត្រិះរិះនិងប្រុងប្រយ័ត្នដើម្បីកុំឱ្យក្លាយជាអន្ទាក់នៃការឆបោកតាមអនឡាញ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដល់ស្រ្តីទាំងអស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ៖«ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាលចិន ផ្តល់ជំនួយឥតសំណងជាង៧លានដុល្លារ ដើម្បីជួសជុលកែលម្អអគារទីស្តីការគណៈរដ្ឋមន្ត្រី

3/7/2024
រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ៥៣,២លានយ័ន ស្មើនឹងប្រមាណ ៧,៣ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ ពិធីផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការគណៈរដ្ឋមន្ត្រី។
~
អត្ថបទដោយ៖
Phoung Somphors

ឱកាសការងារជាង១៥០០កន្លែង សម្រាប់យុវជននិងនិស្សិត នឹងរៀបចំនៅសាលាច្បាប់ (RULE) ថ្ងៃទី០៦ មីនា ខាងមុខ!

3/7/2024
ឱកាសការងារប្រមាណចំនួន ២ ៥២៥កន្លែង ត្រូវបានដាក់ឱ្យបេក្ខជន យុវជន និងនិស្សិតដាក់ពាក្យ និងនិងសម្ភាសការងារភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនធំៗ ជាច្រើន ក្នុងឱកាសនៃការរៀបចំវេទិកា ការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធស្តីពី៖«ការត្រៀមខ្លួនចូលទីផ្សារការងារ» នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរជាង ១១លានដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៤

3/7/2024
រយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជា រកចំណូលពីការលក់សំបុត្រចូល ទស្សនាអង្គរ ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀសបានសរុបជាង ១១,២៣លានដុល្លារ កើនឡើង ៥២,០៩% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ដល់ភ្ញៀវទេសចរអន្តរជាតិសរុបជាង ២៣,៥ម៉ឺននាក់ កើនបាន ៥០,២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យសហគ្រិនខ្មែរចូលរួមពិព័រណ៌ម្ហូបអហារ សម្ភារប្រើក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ នៅប្រទេសថៃ

3/3/2024
ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុនសហគ្រាសរបស់ខ្មែរ ចូលរួមក្នុងពិព័រណ៍ THAIFEX-Anuga Asia 2024 នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែឧសភាដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍ដែលមានរយៈពេល៥ថ្ងៃនោះផ្តោតលើផលិតផលម្ហូបអាហារ និងសម្ភារប្រើប្រាស់ក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធី«ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ!

3/7/2024
សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់ជំហានទី០៩សម្រាប់កម្មវិធី« ទិញ-លក់ស្រូវ»តាមទូរស័ព្ទដៃ (Mobile App) កាលទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ កម្មវិធីនេះបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាកសិករ តាមរយៈតំណាងសហគមន៍នៅក្នុងតំបន់នីមួយៗ អាចផ្តល់ព័ត៌អំពីស្ថានភាពស្រូវប្រភេទ ស្រូវ និងកាលបរិច្ឆេទប្រមូលផលដល់ឈ្មួញប្រមូលទិញផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236