ចំណេះដឹង និង ព័ត៌មាន

CGCC និងធនាគារប្រ៊ីដ ចុះ MOU លើការធានាឥណទានដើម្បីសម្រួលកម្ចីចាំបាច់ដល់ MSMEs

2/13/2024
សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានចុះកិច្ចសហការជាផ្លូវការលើកិច្ចព្រមព្រៀងធានាឥណទានដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា-ថៃ ចុះ MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ និងឯកសារចំនួន៤ផ្សេងទៀត

2/8/2024
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសថៃ នាថ្ងៃទី០៧ មករា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ ក្រោមអធិបតីភាពរបស់សម្តេចធិបតី និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយកដ្ឋមន្ត្រីថៃ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

កម្មវិធីប្រកួតគំនិតបង្កើតថ្មី កម្ពុជា ៤.០ ជំរុញឱ្យយុវជនធ្វើលំហាត់គំនិតពី«បច្ចេកវិទ្យាក្នុងវិស័យសេដ្ឋកិច្ច- សង្គម»

2/12/2024
កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មីកម្ពុជា ៤.០ ជាកម្មវិធីដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិតនិងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា,ការរួមចំណែករបស់បច្ចេកវិទ្យានៅក្នុងវិស័យសេដ្ឋកិច្ច សង្គមនិងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB ៖ កម្មវិធីបណ្តុះជំនាញបច្ចេកទេសដល់យុវជន១.៥លាននាក់ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស និងទាក់ទាញអ្នកវិនិយោគបរទេស

2/7/2024
នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)កោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យចំនួន១.៥លាននាក់។ ក្នុងជំនួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការងារ នាថ្ងៃទី៦មករានេះ លោកស្រីនាយកប្រតិបត្តិ រូបនេះ បញ្ជាក់ថា កម្មវិធីបណ្តុះជំនាញបច្ចេកទេសដល់យុវជន១.៥លាននាក់ ជាគន្លឹះអភិវឌ្ឍន៍ប្រទេស និងទាក់ទាញអ្នកវិនិយោគបរទេស។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ធនាគារជាតិ និងក្រសួងអប់រំ បង្ហាញពីកិច្ចសហការគម្រោង«បញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះទូទៅ»

2/12/2024
ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា រៀបចំសិក្ខាសាលាស្តីពីការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ក្រោមវត្តមានលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានិងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងមន្ត្រី និងភាគីពាក់ព័ន្ធប្រមាណ៤០០នាក់ចូលរួមផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ កំណត់ការប្រាក់ទីផ្សារប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ត្រឹម ៩,៦៦% ចំពោះប្រាក់រៀល, ៨,៧៥% ចំពោះប្រាក់ដុល្លារ

2/5/2024
អគ្គនាយកដ្ឋានពន្ធដារបានកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣ក្នុងនោះអត្រាការប្រាក់ចំនួន ៩,៦៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល និង ៨,៧៥%ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារ។ នេះបើតាមសេចក្តីជូនដំណឹងស្តីពីកម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៣របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

គម្រោងវិនិយោគ ១៨៧លានដុល្លារ បង្កើតការងារជិត៣ម៉ឺនកន្លែង ត្រូវបាន CDC អនុម័ត ត្រឹមខែមករា ឆ្នាំ២០២៤

2/5/2024
ក្នុងខែមករា ដើមឆ្នាំ២០២៤នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីនិងគម្រោងពង្រីកផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនជិត៣ម៉ឺនកន្លែង។នេះបើតាមសេចក្តីប្រកាសរបស់ CDC នៅថ្ងៃទី០១ មករានេះ។
~
អត្ថបទដោយ៖
Phong Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ខែមករា ២០២៤ កម្ពុជា រកចំណូលបានជាង៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

2/5/2024
ក្នុងខែមករា ឆ្នាំ២០២៤នេះកម្ពុជាទទួលបានចំណូលជាង ៥,៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

កំណើនឥណទាន ធ្លាក់ចុះមកត្រឹម ៤,៨% ជាអត្រាទាបបំផុតក្នុងរយៈពេល ២ទស្សវត្សចុងក្រោយនេះ

1/31/2024
ការងើបឡើងយឺតនៃវិស័យមួយចំនួន ធ្វើឱ្យកំណើនឥណទានបានថមថយមកត្រឹម៤,៨% ដែលជាអត្រាទាបបំផុត ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រុមហ៊ុនប្រមូលសំរាមនៅភ្នំពេញ ចង់ពង្រីកការវិនិយោគលើថាមពលអគ្គិសនីដែលកែច្នៃចេញពីសំរាម

1/31/2024
ក្រុមហ៊ុន Mizuda Group បង្ហាញគោលបំណងប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីគម្រោងពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងការផលិតថាមពលអគ្គិសនីពីសំណល់សំរាម ដោយប្រើប្រាស់បច្ចេកវិទ្យាដែលមានបច្ចេកទេសទំនើបនិងអាចការពារបរិស្ថានបានក្នុងកម្រិតខ្ពស់ នៅរាជធានីភ្នំពេញ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236