ក្រសួងប្រៃសណីយ ឱ្យប្រយ័ត្នពីក្រុមព័ត៌មានវិទ្យាផ្ញើសារបោកបញ្ឆោតតាម Telegram
8/21/2023
ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាមបាននិងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់។ ពួកចោរព័ត៌មានវិទ្យា ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារដូច្នេះ៖«អ្នកប្រើប្រាស់ជាទីគោរព៖ Telegramគឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។គណនីរបស់អ្នកមិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាព...។ ខាងលើនេះគឺជាការពិពណ៌នាផ្លូវការ តាមតំណ៖https://telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី24 ម៉ោង។»