ចំណេះដឹង និង ព័ត៌មាន

អាជីវកម្មខ្នាតតូចនិងមធ្យម

«ត្រីពីរ៉ាន់ញ៉ា»ដែលស៊ីសាច់ជាអាហារត្រូវបំផ្លាញ់ចោល ខណៈម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាឈប់នាំចូល

8/14/2023
រដ្ឋបាលជលផល នៃក្រសួងកសិកម្មបានឱ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យាឈប់នាំចូល និងឱ្យបំផ្លាញចោលត្រីពីរ៉ាន់ញ៉ាជាប្រភេទត្រីកាចសាហាវនិងស៊ីសាច់ជាអាហារ។ ចំណាត់ការនេះធ្វើឡើងក្រោយពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញ TikTok និងហ្វេសប៊ុក អំពីការនាំចូលនិងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា(Piranha)នេះ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

៣ឆ្នាំក្រសួងទេសចរណ៍ បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ជាង៣.៣ពាន់នាក់

8/14/2023
ក្នុងរយៈពេល ៣ឆ្នាំ ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលពង្រឹងសមត្ថភាព(Up-Skilling) ដល់អ្នកជំនាញទេសចរណ៍ចំនួន ៣,៣៤៧នាក់ ក្នុងនោះមានស្រី២,០៦៣នាក់។ ការបណ្តុះបណ្តាលក្រសួងទេសចរណ៍ បានសហការជាមួយនិងអង្គការSwisscontact Cambodia លើគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកម្ពុជា(Hospitality Kampuchea-HoKa)។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ផែនការចំណូលចំណាយឆ្នាំ២០២៤ របស់ក្រសួងរ៉ែ ត្រូវបានជជែកក្នុងកម្រិតបច្ចេកទេស

8/13/2023
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ នៃក្រសួងរ៉ែនិងថាមពល បានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ២០២៤ សម្រាប់ក្រសួងរបស់ខ្លួន ជាមួយនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

«បរិយាបន្នហិរញ្ញវត្ថុ» ដើរតួនាទីយ៉ាងដូចម្តេចក្នុងការរួបចំណែកកាត់បន្ថយភាពក្រីក្រ?

8/13/2023
បរិយាបន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ការបង្រួមគម្លាតសង្គមការបង្កើននវានុវត្តន៍នៅក្នុងសង្គម ដែលជាកាតាលីករយ៉ាងសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

«ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»គឺជាអ្វី និងបង្កើតឡើងដើម្បីអ្វី?

8/13/2023
ក្រុមប្រឹក្សាអីភិវឌ្ឍន៍កម្ពុជា(ក.អ.ក) គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចការងារនីតិសម្បទាអភីវឌ្ឍន៍​ និងការវិនិយោគលើវិស័យឯកជន និងសាធារណៈ។ ចក្ខុវិស័យ​របស់​ក.អ.ក គឺជាសេនាធិការរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការវិនិយោគជាមួយនឹងលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជា តាមរយៈការកើនឡើងនៃការវិនិយោគ។
~
អត្ថបទដោយ៖
Phoung Sompors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

UNDP ប្រកាសផ្តល់ថិវកាជិត ២ម៉ឺនដុល្លារ ក្នុងការប្រកួតគំនិតច្នៃប្រឌិតទប់ស្កាត់ការបំពុលដោយប្លាស្ទិក

8/13/2023
កម្មវិធី EPPIC2023 របស់ UNDP ប្រចាំនៅកម្ពុជា ប្រកាសឱ្យដាក់ពាក្យចូលរួមការប្រកួតប្រជែងគំនិតច្នៃប្រឌិតមានគោលបំណងទប់ស្កាត់ការបំពុលដោយប្លាស្ទិកនៅតំបន់សមុទ្រ និងទន្លេនៃប្រទេសកម្ពុជា និងប្រទេសឡាវ។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

សហព័ន្ធសាយចន្ទីកម្ពុជា ស្នើសុំថិវកាពី USAID ជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅទីផ្សារអន្តរជាតិធំៗ

8/12/2023
សហព័ន្ធស្វាយចន្ទីកម្ពុជា(សចក) កំពុងសហការនិងមានផែនការរៀបចំសំណើសុំហិរញ្ញប្បទានឥតសំណងពីគម្រោង«ហាវែស III នៃទីភ្នាក់ងារជំនួយអាមេរិក USAID» ដើម្បីអនុវត្តគម្រោងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារនាំចេញ។ យទ្ធសាស្រ្តនេះ ជាផែនការយុទ្ធសាស្រ្តបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចប្រកបដោយគុណភាពទៅកាន់ទីផ្សារអន្តរជាតិ ដែលផ្តល់តម្លៃខ្ពស់។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

អភិបាលខេត្តបាត់ដំបង បង្ហាញសក្តានុពលក្នុងខេត្តដល់អ្នកវិនិយោគចិន

8/11/2023
អ្នកវិនិយោគមកពីប្រទេសចិនមួយក្រុមបានស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគលើវិស័យនានាក្នុងខេត្តបាត់ដំបង។ ក្រុមអ្នកវិនិយោគចិន ដែលដឹកនាំឱ្យឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃ១០ ខែសីហានេះ ជជែកពិភាក្សាជាមួយនឹងអភិបាលខេត្តបាត់ដំបង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូមកជជែកពីការវិនិយោគលើវិស័យកសិកម្មនាំអង្ករពីកម្ពុជា

8/13/2023
ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ បានពិភ្សាការងារជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពីគោលបំណងក្នុងការនាំអង្ករចេញពីកម្ពុជា ខណដែលឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូជំនាញមកពីភាក្សាលើកករណីនេះក្នុងពេលឆាប់ៗខាងមុក។
~
អត្ថបទដោយ៖
Phoung Somphors
Tax

អភិបាលខេត្តកំពង់ស្ពឺ៖ មន្ត្រីត្រូវខិតខំបម្រើពលរដ្ឋ តែពលរដ្ឋត្រូវគោរពកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ

8/11/2023
ឯកឧត្តម វ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពី«ពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រា, និងពន្ធលើដីធ្លីមិនបានប្រើប្រាស់»ដល់រដ្ឋបាលក្រុងឧដុង្គម៉ែជ័យ និងក្រុងច្បារមន បានមានប្រសាសន៍ ពលរដ្ឋគំរូត្រូវតែបង់ពន្ធជូនរដ្ឋហើយមន្ត្រីរបស់រដ្ឋត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សនិងត្រឹមត្រូវ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236