អាជីវកម្មខ្នាតតូចនិងមធ្យម
គម្រោងជលផលខ្នាតតូច-មធ្យម ប្រកាសផ្តល់ថវិកាវិនិយោគក្នុងកញ្ចប់ ៣ម៉ឺនដុល្លារ និង ១០ម៉ឺនដុល្លារ
8/10/2023
កម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) ប្រកាសផ្តល់ការគាំទ្រផ្នែកសម្ភារបរិក្ខារនិងផ្នែកបច្ចេកទេស ក្រោមកញ្ចប់វិនិយោគចំនួន២ ដែលមានថិវកា៣ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារ។សម្រាប់សហគ្រាសជលផលក្រោយប្រមូលផល ឬតួអង្គពាក់ពន្ធ័ក្នុងខ្សែច្រវ៉ាក់តម្លៃជលផល ក្រោយប្រមូលផលអាចដាក់ពាក្យស្នើសុំជំនួយថវិកាវិនិយោគពីកម្មវិធីគាំទ្រសហគ្រាសជលផលខ្នាតតូចនិងមធ្យម (VCIS) សម្រាប់ជុំទី២ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះបាន។