ចំណេះដឹង និង ព័ត៌មាន

ឥណទាន-កម្ចី

ស៊ីម៉ាក់ ទទួលបានជំនួយ ២.១លានដុល្លារពីអាល្លឺម៉ងសម្រាប់ប្រតិបត្តិការដោះមីននៅខេត្តចំនួន៣

8/9/2023
ភ្នំពេញ៖ ស៊ីម៉ាក់ ទទួលបានហិរញ្ញប្បទានឥតសំណង២.១លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង ក្នុងរយៈពេល១៦ខែដែលនឹងត្រូវបញ្ចប់នៅត្រឹមចុងខែសីហា ឆ្នាំ២០២៤។ គម្រោងនេះ ត្រូវបានចុះហត្ថលេខាដោយអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រធានអង្គការជំនួយរបស់ប្រជាជនណ៍រវេស្ស(NPA) កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ភាគហ៊ុន-បណ្ណបំណុល

សមាគមហិរញ្ញវត្ថុពីរ កំពុងពិនិត្យករណីចោទប្រកាន់«ការប៉ុនប៉ងនិងការធ្វើអត្តឃាត» ដោយបង្ខំលើការប្រមូលបំណុលពីមន្ត្រីឥណទាន

8/9/2023
ករណីមានការចោទប្រកាន់លើការដាក់សម្ពាធជ្រុលហួសហេតុពីមន្ត្រីឥណទាននៅក្នុងខេត្តរតនៈគិរីត្រូវបានសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ចេញសេចក្តីថ្លែងការណ៍ឆ្លើយបំភ្លឺមួយនៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ក្រសួងពាណិជ្ជកម្ម ប្រកាសឲ្យសហគ្រិនខ្មែរចូលរួមពិព័រណ៍សិប្បកម្មលើកទី៥៦ និងពិព័រណ៍ដេលីឆ្នាំ២០២៣ នៅឥណ្ឌា

8/8/2023
ក្រុមប្រឹក្សាជំរុញការនាំចេញផលិតផលសិប្បកម្មឥណ្ឌា នឹងរៀបចំពិព័រណ៍សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ឥណ្ឌាលើកទី៥៦ និងពិព័រណ៍ដេលីឆ្នាំ២០២៣ “The 56th Indian Handicrafts & Gifts Fair (IHGF) Delhi Fair (Autumn) 2023” នាថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ហ្គ្រីតធ័រណយដាឥណ្ឌា តំបន់ដេល្លី ប្រទេសឥណ្ឌា។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

៧ខែ ដើមឆ្នាំ២០២៣ កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករបានជាង ៩១៧លានដុល្លារ

8/7/2023
ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន ៥២ក្រុមហ៊ុន បានអង្ករប្រមាណ ៣៦២ ៧០៨តោន និងស្រូវបានប្រមាណ ២ ៤៩៨ ៥៨៦តោន គិតជាទឹកប្រាក់សរុបបានប្រមាណ ៩១៧,៣៧លានដុល្លារ។ នេះបើតាមរបាយការណ៍នាំចេញស្រូវនិងអង្ករសម្រាប់រយៈពេល៧ខែដំបូង ក្នុងឆ្នាំ២០២៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

អគ្គនាយកដ្ឋានពន្ធដារ ឱ្យម្ចាស់ក្រុមហ៊ុនចំនួន៣បន្ថែមទៀត មកដោះស្រាយបំណុលពន្ធជូនរដ្ឋ

8/4/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុនចំនួន៣ ឲ្យចូលដោះស្រាយបំណុលពន្ធជូនរដ្ឋ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជាង ២.៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងកក្កដា ឆ្នាំ២០២៣នេះ

8/5/2023
ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ២ ៤៣៩ ៩២៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយមានភ្ញៀវទេសចរសរុបប្រមាណ ៥៣ ៥៩៦នាក់។ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនាមានចំនួន ១២៤,៥២% និងរកចំណូលបានប្រមាណ ១៥៦,៧០%។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្រុមហ៊ុនចំនួន៣ទៀត ត្រូវបានពន្ធដារ ហៅមកទូទាត់បំណុលពន្ធជូនរដ្ឋ

8/4/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅអគ្គនាយកក្រុមហ៊ុនចំនួន៣ ឲ្យចូលខ្លួនមកទូទាត់បំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃ បន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

ADB ផ្តល់កម្ចី ១០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា

8/1/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់កម្ចីប្រមាណ ១០០លានដុល្លារដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មនៅកម្ពុជា តាមរយៈការដោះស្រាយគម្លាតនិងកង្វះខាតជំនាញ។ កម្ចីនេះ ស្ថិតក្រោមប្រព័ន្ធកំណែទម្រង់និងការវិនិយោគលើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងមានការចូលរួមពីវិស័យឯកជនផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ហៅម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋ

8/1/2023
អគ្គនាយកដ្ឋានពន្ធដារ កោះហៅអភិបាលក្រុមហ៊ុនចំនួន៥ ឲ្យចូលខ្លួនដោះស្រាយបំណុលពន្ធជូនរដ្ឋតាមកាលកំណត់ ដោយមិនឲ្យលើសពី ១៥ថ្ងៃបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីការគ្រប់គ្រងបំណុលពន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
ភាគហ៊ុន-បណ្ណបំណុល

មូលបត្រជួញដូររបស់ អេស៊ីលីដា មានទំហំ១១៦ប៊ីលានរៀលក្នុងត្រីមាសទី២ ឆ្នាំ២០២៣

7/27/2023
ក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះទំហំជួញដូរមូលបត្រសរុបរបស់អតិថិជននៃក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ីមានចំនួន ១១៦ប៊ីលានរៀល ស្មើនឹង ៩៤,២៧% នៃទំហំជួញដូរមូលបត្រសរុប ខណៈដែលគណនីជួញដូរថ្មីដែលក្រុមហ៊ុនទទួលបានមានប្រមាណជិត ១៥០០គណនី។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236