ចំណេះដឹង និង ព័ត៌មាន

ឥណទាន-កម្ចី

ADB ផ្តល់កម្ចី ៤០លានដុល្លារ គាំទ្រដល់ការកំណែទម្រង់សេវាសាធារណៈនៅកម្ពុជា

7/27/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់កម្ចីដោយផ្អែកលើគោលនយោបាយប្រមាណ ៤០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋានតាមរយៈកំណែទម្រង់ក្នុងវិស័យហិរញ្ញវត្ថុ និងវិមជ្ឈការ។ កម្ចីនេះស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកបច្ចេកវិទ្យា

ក្រសួងសាធារណការ៖ ការបញ្ចូលថាមពលយានយន្តអគ្គិសនីមានតម្លៃ១.៦០០រៀល/១គីឡូវ៉ាត់ម៉ោង

8/5/2023
ការបញ្ចូលថាមពលយានយន្តអគ្គិសនីគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការបានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ ការបញ្ចូលថាមពលយានយន្តអគ្គិសនីគឺយកកម្រៃសេវាចំនួន ១.៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង ដោយយោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលចុះកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

អូស្ត្រាលី ផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ជាង៨៣,៥លានដុល្លារអូស្ត្រាលី

7/26/2023
រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការប្រមាណ ៨៣,៦លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២០២៤។ ក្នុងនោះថវិកាប្រមាណ ៤៧,៩លានដុល្លារអូស្ត្រាលី ស្ថិតក្នុងក្របខ័ណ្ឌទ្វេភាគី ចំណែកថវិកាដែលនៅសល់ត្រូវផ្តល់តាមរយៈកម្មវិធីសកលនិងតំបន់។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ក្រសួង កំណត់អាជីវកម្មនាំចូលបារីត្រូវបង់អាករបន្ថែម១០% ចាប់ពីថ្ងៃទី០១ សីហាតទៅ!

7/26/2023
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីក្នុងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះបារីនាំចូល ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារព្យួរអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ហ្វីដេស សឺវីស រយៈពេល ៦ខែ

7/21/2023
អគ្គនាយកដ្ឋានពន្ធដារសម្រេចព្យួរអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដាររបស់ក្រុមហ៊ុន ហ្វីដេស សឺវីស(ខេមបូឌា) លីមីធីត ( Fides Services (Cambodia) Limited) ដែលមានលេខអត្តសញ្ញាណកម្មសារពើពន្ធ L001-100069703 លេខអាជ្ញាប័ណ្ណភ្នាក់ងារសេវាកម្មពន្ធដារ TA201702008 រយៈពេល ០៦ខែបន្ទាប់ពីការជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

ហាមលក់ដូរនិងផឹកគ្រឿងស្រវឹងនៅមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧

7/21/2023
រាជរដ្ឋាភិបាល ណែនាំឲ្យផ្អាកការលក់ដូរនិងពិសារគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោតនិងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺពីថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដោយអនុលោមតាមច្បាប់ បទបញ្ជានិងនីតិវិធិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឲ្យដំណើរការបោះឆ្នោតដែលកម្ពុជាបានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តិទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យនិងគ្មានបាតុភាពនានាដែលអាចកើតឡើង ដោយសារតែការពិសារគ្រឿងស្រវឹង។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រសួង នឹងផាកពិន័យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទណា ដែលមិនបង្កើនគុណភាពសេវា

7/26/2023
អ្នកប្រើប្រាស់អាចវាស់កម្រិតល្បឿនសេវាទូរស័ព្ទចល័តរបស់ខ្លួនបានដោយប្រើប្រាស់កម្មវិធី MPTC Speed Test របស់ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ដែលបានប្រកាសឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២០កក្កដាម្សិលមិញ។ តាមរយៈកម្មវិធីនេះ អ្នកប្រើប្រាស់ក៏អាចដាក់ពាក្យបណ្តឹងបានផងដែរ ក្នុងករណីដែលដឹងថាទូរស័ព្ទរបស់ខ្លួនមិនមានសេវាអ៊ីនធ្វើណិត។ តាមរយៈបណ្តឹងរបស់អ្នកប្រើប្រាស់ បើត្រូវបានរកឃើញដូច្នោះមែនក្រុមហ៊ុនផ្គត់ផ្គងសេវាទូរស័ព្ទចល័តនោះ នឹងត្រូវរងការផាកពិន័យរដ្ឋបាលពីក្រសួង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB រក្សាការព្យាករថាតំបន់អាស៊ី និងប៉ាស៊ីហ្វិកស្ថិតក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣នេះ!

7/19/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាកររបស់ខ្លួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ីហ្វិកក្នុងអត្រា ៤,៨% នៅឆ្នាំ២០២៣នេះ ដោយសារតម្រូវការក្នុងស្រុកនៅតែបន្តគាំទ្រដល់ការងើបឡើងវិញនៅក្នុងតំបន់។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុន៤ទៀត រដ្ឋ អនុម័តឲ្យបោះទុនជិត ២៧លានដុល្លារ បង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៣

7/26/2023
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៤ បោះទុនវិនិយោគប្រមាណ ២៦,៧លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅរាជធានី-ខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដែលអាចបង្កើតការងារបានជាង ៣៣០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារ ប្រមូលចំណូលបានជាង ២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៣

7/14/2023
ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញបានចំនួន ៨ ៣៩៣,១៧ ប៊ីលានរៀល (ប្រមាណ ២ ០៧២,៣៩លានដុល្លារ) ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236