ជាង២,៥លាននាក់ ដែលភ្ញៀវទេសចរអន្តរជាតិមកលេងកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៣
7/11/2023
ចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៣នេះកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៥៧លាននាក់ក្នុងចំណោមភ្ញៀវទេសចរសរុបប្រមាណ ១១,១លាននាក់ កើនឡើង ៤០៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣។