ជប៉ុន ផ្តល់កម្ចីជាង ១៨៨លានដុល្លារ សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប
6/21/2023
រដ្ឋាភិបាលជប៉ុនបានផ្តល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបប្រមាណ ១៨៨,១១លានដុល្លារ។ គម្រោងទី១ មានទឹកប្រាក់ចំនួន ២៣,៦៩២លានយ៉េន (ប្រមាណ ១៧២,៩៣លានដុល្លារ)សម្រាប់អនុវត្ត «គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ» និងគម្រោងទី២ មានទឹកប្រាក់ចំនួន ២,០៨១លានយ៉េន(ប្រមាណ ១៥,១៨លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។