ពន្ធដារប្រកាសប្រមូលពន្ធយានយន្តគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ
5/31/2023
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី០១ ខែមិថុនាតទៅ ដោយអនុលោមតាមប្រកាសចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្តីណែនាំចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។ ក្នុងករណីដែលម្ចាស់យានយន្តទាំងអស់មិនបានបង់ពន្ធទាន់ពេលកំណត់ទេនោះ នឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។