ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកមីក្រូហិរញ្ញវត្ថុ

«គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​»ពង្រី​ក​ដែន​សេវា​យ៉ាង​​ឆាប់​រហ័ស​​​​នៅ​តាមបណ្តា​រាជ​ធានី-ខេត្ត​

4/26/2022
គ្រឹះ​ស្ថាន​ហិរញ្ញ​វត្តុ​ផ្លុវ​ការ​នៅ​កម្ពុជា​ កំពុង​ពង្រីក​បណ្តាញ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ ​ដោយ​បាន​បើក​សាខា​​និង​ការិយាល័យ​តំណាង​ថ្មីៗ​ជា​បន្ត​បន្ទាប់ទាំង​ក្នុង​រាជ​ធានី​និង​តាម​បណ្តា​ខេត្ត​។ នៅ​ឆ្នាំ​២០១៨​ធនាគារ​ពាណិជ្ជ​មាន​សា​ខា​សរុប​ចំនួន​៨៧៦ ​ហើយ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​មាន​សាខា​សរុប​ចំនួន​១,៤២៣​។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

វិស័យកាត់ដេររក្សាបានកំណើននាំចេញ ២៥% ទំហំទឹកប្រាក់ ៣១៥៥លានដុល្លារ ក្នុងត្រីមាសទី១

4/23/2022
ក្នុងត្រីមាសទី១ ឆ្នាំ២០២២ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួន ៣,១៥៥លានដុល្លារ។ ក្នុងនោះសម្លៀកបំពាក់មានចំនួន ២,១៣៧លានដុល្លារ (កំណើន ២០%) ស្បែកជើង ៤២១លានដុល្លារ (កំណើន ៣៣%) និងផលិតផលធ្វើដំណើរនិងកាបូបមានចំនួន ៤៦៨លានដុល្លារ (កំណើន ៤៦%) ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀតមានចំនួន ១២៨លានដុល្លារ (កំណើន ១១%)។ នេះបើតាមការឱ្យដឹងពីប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាក្នុងជំនួបជាមួយរដ្ឋមន្រីក្រសួងពាណិជ្ជកម្ម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រសួងអំពាវនាវម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃចូលរួមពិព័រណ៍គ្រឿងអលង្ការអន្តរជាតិ នៅសិង្ហបុរី

4/23/2022
ក្រុមហ៊ុនរៀបចំពិព័រណ៍និងសេវាសន្និសីទរបស់ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “SingaporeInternational Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1 នៃប្រទេសសិង្ហបុរី។ ក្រសួងពាណិជ្ជកម្មរបស់កម្ពុជា អំពាវនាវឱ្យម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃរបស់ខ្មែរ ចូលរួមតាំងពិព័រណ៍លំដាប់អន្តរជាតិនេះដែរ។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

​នរណាខ្លះជាក្រុម​អ្នក​ផ្តល់​កម្ចី​ក្រៅ​ផ្លូវ​ការ?​

4/22/2022
ក្រុម​អ្នក​សន្សំ​និង​ផ្តល់​ឥណទាន​ជា​ច្រើន​ដូច​ជា​សមាគម​សន្សំ​និង​កម្ចី​តាម​ភូមិ​ តុង​ទីន​ និង​អ្នក​ឲ្យ​ខ្ចី​ចង​ការ​ក្នុង​ស្រុក​សុទ្ធ​សឹង​ជា​អ្ន​ក​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​​ក្រៅ​ផ្លូវ​ការ​​នៅកម្ពុជា​។ប្រជា​ជន​ពេញ​វ័យ​ប្រមាណ​១២% ​​ប្រើ​ប្រាស់​បណ្តាញ​​ក្រៅ​ផ្លូវ​ការ​ក្នុង​ការ​គ្រប់​គ្រង​ជីវ​ភាព​ហិរញ្ញ​វត្ថុ​។
~
អត្ថបទដោយ៖
Phoung Somphors
Tax

៣ខែដើមឆ្នាំ ពន្ធដារប្រមូលពន្ធបានប្រមាណ ១,២៦៣ លានដុល្លារ កើនឡើង២២.២៥%

4/21/2022
សរុបរយៈពេល៣ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានប្រមូលចំណូលពន្ធ-អាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៥១១៥,៤២ ប៊ីលានរៀល (ប្រមាណជា ១ ២៦៣,០៧ លានដុល្លារ)ស្មើនឹង ៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ បើធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កើនឡើងចំនួន ៩៣០,៩៩ ប៊ីលានរៀល (ប្រមាណជា ២២៩,៨៧លានដុល្លារ) ស្មើនឹង ២២,២៥%។
~
អត្ថបទដោយ៖
Phoung Somphors
Tax

៣ខែនៃឆ្នាំ២០២២ គយ ប្រមូលចំណូលបានជិត៦០០លានដុល្លារ ថយចុះប្រមាណ ២.៥%

4/20/2022
ក្នុងរយៈពេល៣ខែ នៃឆ្នាំ២០២២ នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ២៤២៨.៦ ប៊ីលានរៀល ស្មើនឹង ៥៩៧.៦ លានដុល្លារអាមេរិក ដែលតួលេខនេះត្រូវជាប្រមាណ ២៣.២% នៃផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះថយចុះ ៦១.២ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២.៥%។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

កម្រិត​សិក្សា​កាន់​តែ​ខ្ពស់​​នាំ​ឱ្យការ​​​ទទួល​បាន​«សេវា​ហិរញ្ញ​វត្ថុ​»​កាន់​តែ​ច្រើនមែនឬ​?

4/19/2022
ការ​ពិនិត្យ​ភាព​ខុស​គ្នា​នៃ​ស្ថាន​ភាព​ភូមិសាស្ត្រ​ ចំពោះ​បរិយាបន្ន​ហិរញ្ញ​វត្ថុ​បង្ហាញ​ថា​ បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​ទី​ប្រជុំ​ជន​មាន​កម្រិត​ខ្ពស់​ជា​ង​នៅ​ជនបទ​តិច​តួច​ (៧៤%​ នៃ​ប្រជា​ជន​ពេញវ័យ​នៅ​ទី​ប្រជុំ​ជន​ និង​៦៩%​ ​នៃ​ប្រជា​ជន​ពេញ​វ័យ​នៅ​ជន​បទ​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​)។
~
អត្ថបទដោយ៖
Phoung Somphors
Tax

សម្តេច ហ៊ុន​ សែន សរសើរថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារ ដែលប្រមូលចំណូលពន្ធបានលើសផែនការ

3/30/2022
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបានកោតសរសើរដល់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារនិងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញសកម្មលើការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋ លើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន ១២៤,០២ ភាគរយ នៃផែនការប្រចាំឆ្នាំ ដែលស្មើនឹង ២១៨២,៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨,៨៥ លានដុល្លារ។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

ភាព​ចាំ​បាច់​ក្នុង​ការ​លើក​កម្ពស់​វប្ប​ធម៌​សន្សំ​

3/25/2022
លទ្ធ​ផល​នៃ​របាយ​ការណ៍​វិភាគ​​ស្ថាន​ភាព​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ ឆ្នាំ​២០១៧​ បាន​បង្ហាញ​ថា ​វប្ប​ធម៌​សន្សំ​ប្រាក់​ (​ជា​មួយ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ផ្លូ​វ​ការ​) មាន​កម្រិត​ទាប​។ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​តាម​រយៈ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ការ​សន្សំប្រាក់​ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ឥណទាន​។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ប្រាក់រៀល មានកំណើតចាប់ពីឆ្នាំណាមក?

3/25/2022
កម្ពុជាបង្កើតក្រដាសប្រាក់រៀលលើកដំបូងរបស់ខ្លួននៅឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្រ្តនិយម។ តែមុននឹងឈានដល់ចំណុចនេះ យើងគួរដឹងប្រវត្តិត្រួសៗខ្លះអំពីរូបិយវត្ថុជាតិរបស់យើង។ ទឹកដីកម្ពុជាយើងនេះ តាមរយៈការធ្វើកំណាយ គេឃើញថាមានប្រើប្រាស់កាស តាំងពីសម័យមុនអង្គរទៅទៀត។ លុះមកដល់សម័យអាណាព្យាបាលបារាំង រដ្ឋាភិបាលបារាំងបានបោះពុម្ពក្រដាសប្រាក់សម្រាប់ចាយរួមគ្នានៅនៅក្នុងតំបន់ឥណ្ឌូចិនទាំងមូល ។ រូបិយវត្ថុនេះឈ្មោះថា«ព្យ៉ាស់»((Piastre)) ដែលមានចារឹកប្រាក់រៀលនៅលើក្រដាសប្រាក់នេះ។ ប្រាក់របស់ឡាវនិងវៀតណាម​ ក៏ត្រូវបានចារឹកនៅលើក្រដាសប្រាក់តែមួយនេះផងដែរ។
~
អត្ថបទដោយ៖
Nhong Heng
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236