កញ្ញា ជឺ ស៊ាងហុង ប្តូរផ្នត់គំនិតក្នុងការចាយលុយ ក្រោយយល់ពី«លុយ»!
3/3/2022
កញ្ញា ជឺ ស៊ាងហុង បានប្រាប់ពីទម្លាប់ក្នុងការចាយវាយលុយកាក់ ដោយមិនមានបែងចែកតាមខ្ទង់ចំណាយ និងទៅតាមចំណង់ចំណូលចិត្តច្រើនជាងតម្រូវការជាក់ស្តែង។ ទម្លាប់នេះកញ្ញាចាប់ផ្តើមផ្លាស់ប្តូរក្រោយបានដឹងពីមូលដ្ឋានគ្រឹះនៃកម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ នៅក្នុងគម្រោង៖«រៀនដើម្បីការរស់នៅកាន់តែប្រសើរ» ដែលបានបង្រៀនលម្អិតអំពីមេរៀនទាក់ទងទៅនឹងការគ្រប់គ្រងបំណុលការគ្រប់គ្រងបំណុល និងការសន្សំជាដើម។