ចំណេះដឹង និង ព័ត៌មាន

ប្រាក់បញ្ញើ-សន្សំ

តមរឿង ៣ យ៉ាងនេះឱ្យបាន បើចង់សល់លុយ!

3/1/2022
សម្រាប់មនុស្សប្រុសបើចង់នៅសល់លុយ ត្រូវតមឬកាត់បន្ថយទៅលើការចំណាយលើការទទួលទានគ្រឿងស្រវឹងឱ្យបានច្រើនបំផុត ព្រោះនេះជាទម្លាប់មួយដែលធ្វើឱ្យយើងមានចិត្តចង់ផឹកស៊ីសប្បាយជាមួយមិត្តភក្តី ដោយពុំសូវគិតគូរពីការចំណាយ។ ចំពោះមនុស្សស្រីវិញ ភាគច្រើនចំណាយទៅលើការទិញអីវ៉ាន ឬគ្រឿងតែងលម្អខ្លួនតាមអនឡាញ ដែលមានលក្ខណងាយស្រួលនិងឆាប់រហ័ស។ ទិញមួយមុខបន្តិចៗ ប៉ុន្តែ បើមានទម្លាប់បែបនេះញឹកញាប់ នឹងចំណាយអស់ច្រើនក្នុងមួយខែៗ។ ចូរពិចារណាឡើងវិញ ដោយកុំចេះតែមានចិត្តចង់បានតាមការផ្សព្វផ្សាយរបស់អ្នកលក់ ត្រូវគិតទៅលើផែនការចំណាយនិងតម្រូវការជាក់ស្តែង។ ត្រណមមួយទៀតទាំងបុរសនិងស្រ្តី ត្រូវចៀសវាងពីការលេងល្បែងស៊ីសង ដែលនាំឱ្យខាតបង់លុយកាក់និងទ្រព្យសម្បត្តិ។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច ប្រកាសរើសបុគ្គលិកកិច្ចសន្យា ៣០នាក់ ធ្វើការក្នុងគម្រោង«នវានុវត្តន៍»

3/1/2022
នៅថ្ងៃទី០១ ខែមីនានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០នាក់ ធ្វើការងារក្នុងជំនាញដឹកនាំបច្ចេកវិទ្យាឌីជីថល (Digital Technology Management), ជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology), ជំនាញអភិវឌ្ឍសុសវែរ (Software Development) និងជំនាញអភិវឌ្ឍសុសវែរទូរស័ព្ទ (Mobile Development)។ ការជ្រើសរើសនេះ ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធី«ទេពកោសល្យសម្រាប់សេដ្ឋកិច្ចឌីជីថល (Talents for Digital Economy)» ក្រោម«គម្រោងនវានុវត្តន៍ (Innovation Projects)»។ បេក្ខជនដែលបានប្រឡងជាប់ចូលបម្រើការងារ នឹងមានឱកាសក្លាយជាមន្ត្រីរាជការក្របខណ្ឌពេញសិទ្ធិរបស់ក្រសួងផងដែរ។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិនៃកម្ពុជា ប្រកាសប្រឡងជ្រើសរើសបុគ្គលិកក្របខ័ណ្ឌលេខាធិការ«គ» ចំនួន៣០នាក់

3/1/2022
ធនាគារជាតិនៃកម្ពុជា ប្រកាសរៀបចំការប្រឡងជ្រើសរើសបុគ្គលិកសម្រាប់ក្របខ័ណ្ឌលេខាធិការ«គ» ចំនួន ៣០នាក់ ដើម្បីចូលបម្រើការងារនៅធនាគារជាតិនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ធនគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Rithipul
ឥណទាន-កម្ចី

ពល​រដ្ឋ​ដែល​មាន​ប្រាក់ចំណូល​កម្រិត​ទាប​​ ពិបាកក្នុងការទទួល​បាន«​សេវា​ហិរញ្ញ​វត្ថុ​»

2/28/2022
ប្រជា​ជន​ពេញ​វ័យ​ប្រមាណ ​៧៥%​ រក​ប្រាក់​ចំណូល​បាន​តិច​ជាង​ ១លាន​រៀល​ (​ប្រមាណ ​២៤៦ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​ខែ​។ ប្រជា​ជន​ភាគ​ច្រើន​មាន​ប្រាក់​ចំណូល​​អាច​ប្រើ​ប្រាស់​បាន​ទាប​ដែល​ក្នុង​នោះ​ ប្រមាណ​ ២៩% ​ពុំ​មាន​ប្រាក់​ចំណូល​ទាល់​តែ​សោះ​។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

លោកជំទាវបណ្ឌិត ជា សិរី ៖«ទិន្នន័យមានសក្តានុពលក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ»

2/24/2022
នៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ផ្នែកវិទ្យាសាស្ត្រទិន្នន័យ និងបញ្ញាសិប្បនិម្មិត (Data Science and Artificial Intelligence) គឺជាកត្តាចម្បងដើម្បីអភិវឌ្ឍន៍បដិវត្តន៍ទី៤នេះ។ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ៖«នៅក្នុងវិស័យហិរញ្ញវត្ថុទិន្នន័យមានសក្តានុពលយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយការបង្កើតដំណោះស្រាយទៅដល់ប្រជាជនយើង ដែលមានកង្វះខាតក្នុងការប្រើប្រាស់សេវាកម្មធនាគារ»។
~
អត្ថបទដោយ៖
Rithipul
Uncategorized

ធាតុផ្សំដែលនាំឱ្យ«សម្រេចក្តីស្រមៃ» តាមបំណងប្រាថ្នា!

2/24/2022
តើលោកអ្នកធ្លាប់មានក្តីស្រមៃដែរឬទេ? ប្រសិនបើមានតើក្តីស្រមៃនោះសម្រេចបានហើយឬនៅ? តើលោកអ្នកពេញចិត្តនឹងស្ថានភាពជីវិតបច្ចុប្បន្នរបស់ខ្លួនហើយឬនៅ? ប្រសិនបើលោកអ្នកមិនទាន់ពេញចិត្តនឹងសមិទ្ធផលជីវិតសព្វថ្ងៃទេ លោកអ្នកគួរតែចំណាយពេលវេលាខ្លះ ដើម្បីឆ្លុះបញ្ចាំង និងរៀបចំផែនការជីវិតដែលលោកអ្នកប្រាថ្នាចង់បានទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងរយៈពេល៥ឆ្នាំទៀត ឬ ១០ឆ្នាំខាងមុខទៀត។ល។
~
អត្ថបទដោយ៖
Rithipul
ឥណទាន-កម្ចី

«បរិយាបន្ន​ហិរញ្ញ​វត្ថុ» ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​​ដូច​ម្តេច​​?

2/21/2022
«បរិ​យា​បន្ន​ហិរញ្ញ​វត្ថុ​​» ត្រូវ​បាន​ទទួល​ស្គាល់​ថា​បាន​ដើរ​តួនាទី​យ៉ា​ង​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា​។ ​​ការ​ផ្តល់​លទ្ធ​ភាព​ដល់​ប្រជា​ជន​ឬ​សហគ្រាស​ធុន​តូច​ និង​មធ្យ​ម​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ក្នុង​តម្លៃ​សមរម្យ​ បាន​បង្កើត​​និង​ពង្រី​ក​សក្តានុពល​សកម្មភាព​សេដ្ឋកិច្ច​នៅ​គ្រប់​វិស័យ ​ហើយ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ក្នុង​សង្គម​។
~
អត្ថបទដោយ៖
Phoung Somphors
ឥណទាន-កម្ចី

​​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​មិន​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ នឹង​មានរឿង​​​អ្វី​កើត​ឡើង​?

2/18/2022
នៅ​ពេល​ដែល​ប្រជា​ជន​មិន​ទទួល​បាន​​សេវា​ហិរញ្ញវត្ថុ​ នោះ​ការ​កៀរ​គរ​ប្រាក់​បញ្ញើ​ឬ​​ប្រាក់​សន្សំ​ត្រូវ​បាន​​បាត់​បង់​សម្រាប់​ការ​ផ្តល់​ឥណទា​ន​និង​ការ​បង្គរ​ដើម​ទុន ​ដែល​នេះ​ជា​ការ​ខាត​បង់​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​
~
អត្ថបទដោយ៖
Phoung Somphors
ប្រាក់បញ្ញើ-សន្សំ

មានចំណេះដឹងពី«លុយ»ជួយឱ្យការស់នៅបានសេចក្តីសុខ និងចែករំលែកគុណធម៌ទៅអ្នកដទៃ

2/16/2022
ចំណេះដឹងហិរញ្ញវត្ថុ គឺជាចំណេះដឹងដែលទាក់ទងនឹងលុយ ហើយលុយជារឿងរបស់មនុស្សយើងគ្រប់គ្នាដែលត្រូវតែរៀនសូត្រ ដើម្បីស្គាល់លុយនេះបានច្បាស់លាស់។ នៅពេលដែលយើងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ យើងនឹងប្រើប្រាស់ធនធានរបស់យើងដែលមានស្រាប់ឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យការស់នៅទទួលបានសេចក្តីសុខ សេចក្តីស្រឡាញ់ និងបានចែករំលែកគុណធម៌របស់យើងទៅដល់អ្នកដទៃ និងភពផែនដីទាំងមូល។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

ទិញរបស់ប្រេនៗខុសដែរទេ នៅក្នុងចំណេះដឹងហិរញ្ញវត្ថុ?

2/12/2022
តើការទិញរបស់ប្រេនៗខុសដែរទេ នៅក្នុងចំណេះដឹងហិរញ្ញវត្ថុ? តើអ្នកឯកទេសចំណេះដឹងហិរញ្ញវត្ថុ បកស្រាយដូចម្តេចចំពោះការលើកឡើងបែបនេះ? សូមស្តាប់ការបកស្រាយរបស់លោក ទិត្យ កំរង អ្នកឯកទេសចំណេះហិរញ្ញវត្ថុ និងជាស្ថាបនិកអេបកត់លុយ ដែលជាវាគ្មិននៅក្នុងកម្មវិធី«ជជែកពីលុយ» ឬ «Money Talk Show» សប្តាហ៍ទី៣៣ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ដូចតទៅ៖
~
អត្ថបទដោយ៖
Rithipul
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236