ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

គយ រកចំណូលបានជាង ២,២ពាន់លានដុល្លារ ថយចុះ ៥.១% ធៀបនឹងឆ្នាំ២០២០

2/12/2022
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ៩,២៩៥.៧ ប៊ីលានរៀល (ស្មើនឹងប្រមាណ២,២៩៥.២ លានដុល្លារអាមេរិក) ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០។ លទ្ធផលនេះ គឺសម្រេចបាន ៩៧.១% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ នេះបើតាមលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលបានធ្វើសេចក្តីរាយការណ៍ពីលទ្ធផលការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០២១។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកមីក្រូហិរញ្ញវត្ថុ

លោក សុខ វឿន ជាប្រធាន, លោកជំទាវ ឌិត នីតា ជាអនុប្រធានក្រុមប្រឹក្សាភិបាល CMA អាណត្តិថ្មី

2/12/2022
លោកសុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ត្រូវបានបោះឆ្នោតជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា (CMA) សម្រាប់អាណត្តិ២០២២-២០២៣ ជំនួសលោក គា បូរាណ ដែលជាប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ។ ការបោះឆ្នោតនោះ លោកជំទាវ ឌិត នីតា អគ្គនាយិកាប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា(CAMMA) ជាប់ជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគម។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ឆ្នាំ២០២១«​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​» ​បាន​ទទួល​ថវិកា​បរិច្ចាគ​​ប្រមាណ​ ១៨,៥​លាន​ដុល្លារ

2/10/2022
រយៈពេលពេញមួយឆ្នាំ២០២១ «​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​»​បាន​ទទួល​ថវិកា​បរិច្ចាគ​សរុប​ចំនួន​ប្រមាណ​ ១៨,៥​ លាន​ដុល្លារ​អាមររិក ពី​ប្រភព​នានា​ដូច​ជា​ វិភាគ​ទាន​​របស់​រដ្ឋា​ភិបាល​ កម្រៃ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​​តំ​បន់​រមណីយដ្ឋាន​អង្គរ ​វិភាគ​ទាន​ប្រចាំឆ្នាំ​របស់​កាក​បាត​ក្រហម​ និង​ការ​បរិច្ចាគ​ពី​សប្បុរស​ជន​ទូទៅ​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលនៃមូលនិធីគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ពន្ធគយនិងរដ្ឋករកម្ពុជា ដាក់ឱ្យប្រើ App ស្វែងរកចំណាត់ថ្នាក់ទំនិញនិងគណនាពន្ធនាំចូលឆ្នាំ២០២២

2/10/2022
អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសដក់ឱ្យអនុវត្ត«កម្មវិធីទូរស័ព្ទដៃឆាតវៃតារាងពន្ធគយកម្ពុជា ឆ្នាំ២០២២» ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃកិច្ចសម្រួលពាណិជ្ជកម្ម និងជួយសម្រួលបន្ថែមទៀតដល់ធុរជន (ពាណិជ្ជករ ឬ​អ្នកជំនួញ)។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

លោក យិន សុភាព៖«បើស្គាល់លុយមិនច្បាស់ យើងនឹងក្លាយជាទាសកររបស់លុយ»

2/9/2022
បើស្គាល់លុយបានច្បាស់ លុយនឹងជួយយើងបានគ្រប់ជំហាន។ ត្រូវដឹងពីរបៀបគ្រប់គ្រងលុយដោយវិធីណា ដើម្បីឱ្យលុយក្លាយជាទាសកររបស់យើង។ លោក យិន សុភាព ស្ថាបនិកនិងជានាយកសាលារៀនគ្រូយើង ថ្លែងនាពេលបើកកម្មវិធី«ឈ្វេងយល់ពីសារសំខាន់នៃចំណេះដឹងហរិញ្ញវត្ថុ និងការប្រើប្រាស់អេបកត់លុយ (KotluyApp)» កាលពីថ្ងៃទី៥​ ខែកុម្ភៈ ឆ្នាំ២០២២ ថា លុយបើយើងស្គាល់វា យើងនឹងក្លាយជាម្ចាស់របស់វា ហើយវាក្លាយជាទាសកររបស់យើង។ ប៉ុន្តែបើយើងស្គាល់វាមិនច្បាស់ ប្រើវាមិនបាន លុយនឹងចាប់យើងធ្វើជាទាសកររបស់វាវិញ។
~
អត្ថបទដោយ៖
Rithipul
ព័ត៌មានផ្នែកមីក្រូហិរញ្ញវត្ថុ

សមាគមហិរញ្ញវត្ថុ CMA និងសាកលវិទ្យាល័យ HRU រួមគ្នាអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈ និងឱកាសការងារដល់សិស្សនិស្សិត

2/8/2022
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាកលវិទ្យាល័យធនធានមនុស្ស (HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី«កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា» កាលពីទី៥ ខែកុម្ភៈ ឆ្នាំ២០២២។ គោលបំណងនៃអនុស្សរណៈនេះ ជំរុញនិងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ និងឱកាសអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈរបស់សិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ជប់ការសិក្សា។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

គន្លឹះចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្រ្តី

1/29/2022
ជនជាតិខ្មែរភាគច្រើនស្រ្តីជាអ្នកទុកដាក់លុយកាក់ក្នុងគ្រួសារតើស្ត្រីគួរតែយល់ដឹងតែពីការសន្សំ? តើស្រ្តីគួរមានគន្លឹះអ្វីខ្លះផ្នែកចំណេះដឹងហិរញ្ញវត្ថុ? នៅក្នុងសប្តាហ៍ទី៣២ នៃកម្មវិធី«ជជែកពីលុយ»ឬ «Money Talk Show» នៅថ្ងៃសៅរ៍ ទី២៩ ខែមករានេះ បានលើកយកប្រធានបទស្ដីអំពី៖«គន្លឹះចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្រ្តី» មកជជែកពិភាក្សា។ វាគ្មិនកិត្តិយសនៅក្នុងកម្មវិធីនេះគឺអ្នកស្រី ទៀប គឹមលាង ម្ចាស់អាជីវកម្មចៅឃុនម៉ាត និងសម្របសម្រួលដោយកញ្ញា លូ ច័ន្ទដារ៉ាវណ្ឌី។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

គួរយកលុយទិញធានារ៉ាប់រង ឬយកលុយទៅសន្សំ? ចូរឆ្លុះបញ្ចាំងពីស្ថានភាពរបស់អ្នក!

1/29/2022
មានការលើកឡើងមួយចំនួនថា បើមានលុយគួរតែយកទៅទិញសេវាកម្មធនារ៉ាប់រងអាយុជីវិត ដើម្បីការងារហានីភ័យផ្សេងៗដល់ក្រុមគ្រួសារឬអនាគតកូន។ល។ ទន្ទឹមនឹងនេះ ក៏មានការលើកឡើងដែរថា គួរតែយកលុយនោះដាក់សន្សំយកការប្រាក់ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុវិញល្អជាង មានសុវត្ថភាពហើយចំណេញបានទាំងការប្រាក់ទៀត។ មួយធនាបាននូវហានីភ័យដោយគ្រោះថ្នាក់ផ្សេងៗ និងមួយទៀតធនាបាននូវសុវត្ថភាពលុយកាក់។
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

ក្បួនថ្លឹងថ្លែងពីទ្រព្យនិងបំណុល ដែលអាចដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនបច្ចុប្បន្ននិងថ្ងៃអនាគត

1/27/2022
លោកស្រី ចេន សុភាពសហគ្រិនស្ត្រីឆ្នើមបានចែករំលែកពីគន្លឹះដែលអាចពីទំហំទ្រព្យនិងបំណុល ដោយប្រើក្បួនតារាងទម្រង់ជាអក្សរ«T» ដើម្បីមកថ្លឹងថ្លែងថាទ្រព្យច្រើនជាងបំណុល ឬបំណុលច្រើជាងទ្រព្យ។ វិធីនេះអាចឱ្យយើងឆ្លុះបញ្ចាំងដឹងពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនទាំងបច្ចប្បន្ននិងនៅថ្ងៃអនាគត។ លោកស្រី ចេន សុភាព ស្ថាបនិកនិងជានាយិកាគ្រប់គ្រងសហគ្រាសកីតម្បាញខ្មែរ (ខេធីខេ-KTK) ដែលជាវាគ្មិននៅក្នុងកម្មវិធីជជែកពីលុយកាលពីចុងឆ្នាំ២០២១ បានលើកជាឧទាហរណ៍ថា ការប្រើប្រាស់វិធីនេះគឺអាចឱ្យដឹងកាន់តែច្បាស់ពីហិរញ្ញវត្ថុរបស់ក្នុងរយៈពេល៥ឆ្នាំ ឬ ១០ឆ្នាំទៀត អាចកើនឡើងយ៉ាងដូចម្តេច? ហើយអាចដឹងថាតើទ្រព្យណាដែលអាចបង្កើតលុយបាន និងទ្រព្យណាខ្លះដែលមិនអាចបង្កើតលុយបាន?
~
អត្ថបទដោយ៖
Rithipul
ប្រាក់បញ្ញើ-សន្សំ

លោកស្រី ចេន សុភាព បែងចែកប្រាក់ខែជា​ ៥ ចំណែក មានទាំងខ្ទង់វិនិយោគនិងសប្បុរសធម៌

1/24/2022
លោកស្រី ចេន សុភាព បានចែករំលែកបទពិសោធក្នុងគ្រប់គ្រងបែងចែកប្រាក់ខែជា ៥ ចំណែក កាលដែលលោកស្រីនៅធ្វើការងារនៅអង្គការសង្គមស៊ីវិលជាង១០ឆ្នាំមុន។ ៥ ចំណែកដែលលោកស្រីបែងចែកនោះមានចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃ, វិនិយោគ, ព្យាបាលជំងឺ, ការអប់រំ និងចំណាយសម្រាប់ការងារសប្បុរសធម៌។
~
អត្ថបទដោយ៖
Rithipul
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236