ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកបច្ចេកវិទ្យា

គ.ល.ក. ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពផ្សព្វផ្សាយល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសង តាមអនឡាញ

9/20/2023
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) ឱ្យប្រតិបត្តិករល្បែងពាណិជ្ជកម្ម និងអ្នកផលិតមាតិកាដែលទាក់ទងនឹងល្បែងស៊ីសងខុសច្បាប់តាមអនឡាញទាំងអស់បញ្ឈប់សកម្មភាពផ្សព្វផ្សាយ រហូតដល់តែមានការជូនដំណឹងជាថ្មី។ ការហាមប្រាមនេះក្រោយពីឃើញមានសកម្មភាពផ្សព្វផ្សាយដែលមានខ្លឹមសារអូសទាញពលរដ្ឋ ឱ្យចូលលេងល្បែងដែលផ្ទុយនឹងច្បាប់និងបង្កឱ្យមានផលប៉ពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្ឋាប់ធ្នាប់និងរបៀបរៀបរយសង្គម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធានារ៉ាប់រង

ការចរចារប្រាក់ឈ្នួលលើកទី៥ ថៅកែឱ្យ ២០១.៥ដុល្លារ,រដ្ឋាភិបាល ២០២ដុល្លារ, សហជីពឱ្យតួលេខ២ផ្សេងគ្នាគឺ ២០៤ដុល្លារ និង២០១៣ដុល្លារ

9/20/2023
ការកំណត់ប្រាក់ឈ្នួលកម្មករលើវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៤នៅ​តែមិនទាន់មានចំណុចរួមគ្នារវាងភាគីសហជីព និងភាគីថៅកែរោងចក្រឡើយគិតត្រឹមការប្រជុំលើកទី៥ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ភាគីថៅកែរោងច្រកដំឡើង០.៥ដុល្លារ លើការចរចាលើកទី៣ចំនួន២០១ដុល្លារ ពោលគឺ កើនបាន ២០១.៥ដុល្លារ, ភាគីរាជរដ្ឋាភិបាលទើបបញ្ចេញតួលេខរបស់ខ្លួនគឺ ២០២ដុល្លារ។ ចំណែក ភាគីសហជីពតំណាងកម្មករបានស្នើតួលខ២ផ្សេងទៀត គឺទី១ តួលេខ ២០៤ដុល្លារ និងទី២ តួលេខ ២១៣ដុល្លារ ​​ខណៈកាលពីការចរចាលើកទី៣ សហជីពបានស្នើ ២១៥ដុល្លារ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារជាតិ នឹងដាក់ដេញថ្លៃប្រាក់ដុល្លារចំនួន ៤សប្ដាហ៍ទៀត ដើម្បីគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់

9/20/2023
ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀតដើម្បីជួយដល់ការពង្រឹងអំណាចទិញរបស់ប្រាក់រៀល ក្រោយពីឃើញប្រសិទ្ធិភាពនៃការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើកកាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ 
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

កម្ពុជា នាំចេញកំពឹសទឹកសាប និង អន្ទង់ ចំនួន១០តោន ជាលើកដំបូងទៅទីផ្សារប្រទេសចិន

9/18/2023
ជលផលរបស់កម្ពុជា កំពឹសទឹកសាប និង អន្ទង់បាននាំចេញទៅទីផ្សារប្រទេសចិន ជាលើកដំបូងចំនួន១០តោន កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣។ការនាំចេញជលផលធម្មជាតិរបស់ប្រជានេសាទខ្មែរនាពេលនេះ បានជួយបង្កើនជីវភាពរបស់ពួកគេនិងវិស័យវារីវប្បករកាន់តែរីកចម្រើនមួយកម្រិតទៀត។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

សិក្សាដោយឥតគិតថ្លៃ វគ្គ«ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា» រយៈពេល៧សប្តាហ៍

9/17/2023
គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) ប្រកាសបើកឱ្យចូលវគ្គបណ្តុះបណ្តុះបណ្តាលស្តីពី«ការធ្វើទីផ្សារបែបឌីជីថលសម្រាប់សហគ្រាសនៅកម្ពុជា»ដោយឥគគិតថ្លៃ រយៈពេល៧សប្តាហ៍ ដោយរៀនតាមអនឡាញនិងនៅក្នុងថ្នាក់ផ្ទាល់។វគ្គបណ្តុះបណ្តាលនេះ រៀបឡើងដើម្បីពង្រឹងសមត្ថភាព និងជំនាញធ្វើទីផ្សារឌីជីថលទៅកាន់ម្ចាស់អាជីវកម្ម ឬ សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ពន្ធដារប្រមូលចំណូលបានជាង ២.៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែឆ្នាំ២០២៣

9/20/2023
ពន្ធដារ​ ប្រមូលចំណូលពន្ធអាករ បានចំនួន១០ ៣២៩,៧៨ ប៊ីលានរៀល ប្រមាណ ២.៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ដែលចំណូលពន្ធនេះស្មើនឹងជាង៧១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។នេះបើតាមការបង្ហាញរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកកដ្ឋានពន្ធដារ នៅថ្ងៃទី១៤ខែកញ្ញានេះ ដោយបានបញ្ជាក់ថា ការប្រមូលបំណុលពន្ធរយៈពេល៨ខែនោះ ធ្លាក់ចុះ ២២,៦៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
~
អត្ថបទដោយ៖
Phoung Somphrs
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុន៦ បោះទុនវិនិយោគសរុបជិត ៣៥លានដុល្លារ ដើម្បីបង្កើតរោងចក្របង្កើតការងារ ៧,៥៨៤កន្លែង

9/15/2023
ក្រុមហ៊ុនចំនួន០៦ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ដល់ក្រុមហ៊ុនចំនួន 0៦តាមសំណើរបស់ក្រុមហ៊ុនទាំងនោះ ដែលមានទំហំទឹកប្រាក់វិនិយោគជិត ៣៥លានដុល្លារនឹងអាចបង្កើតការងារបានប្រមាណ ៧,៥៨៤ កន្លែងក្នុងទីតាំងភូមិសាស្រ្តចំនួន០៣។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

សិស្សស្រី១ក្រុម ដែលបង្កហិង្សាលើមិត្តរួមថ្នាក់២នាក់ដោយការឌឺដងគ្នា ត្រូវបានហៅសាកសួរនិងអប់រំ

9/20/2023
កម្លាំងប៉ុស្តិ៍នគរបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧​ មករាបានកោះហៅសិស្សស្រី ០១ក្រុម មកសាកសួរបន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ចំពោះករណីសិស្សស្រី ០១ក្រុម រងការចោទប្រកាន់ថាជាជើងកាងដែលបានវាយទៅកាន់សិស្ស ០១ក្រុមទៀត និងគំរាមវាយបើហ៊ានចូលរៀននៅក្នុងវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យាហិរញ្ញវត្ថុ

«ឫទ្ធិពល» និង«អេបកត់លុយ» ផ្តើមគំនិតនាំយុវជនផ្សព្វផ្សាយ«ចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ» នៅកម្ពុជា

9/15/2023
កម្មវិធីពានរង្វាន់ប្រកួតប្រជែងស្តីពី«ការអប់រំចំណេះដឹងហិរញ្ញវត្ថុ»ប្រចាំឆ្នាំ(FECA) រដូវកាលទី៣ ក្រោមប្រធាន«ស្វែងយល់ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ» តាមរយៈការផលិតមាតិកាវីដេអូខ្លីបានស្វែងយកម្ចាស់ជ័យលាភីចំនួន៣ក្រុម ក្នុងចំណោមបេក្ខជនចំនួន៣៨ក្រុម ដែលបានដាក់ពាក្យចូលរួមប្រកួត។គោលគំនិតនៃប្រធានបទឆ្នាំ២០២៣នេះ ផ្តោតលើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនាំឱ្យយុវជនស្វែងយល់គិតគូ និងនាំគ្នាផលិតមាតិកាបែបនេះ ដើម្បីដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់អារម្មណ៍ និងទទួលបានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ​ដែលនាំឱ្យពួកគាត់មិនងាយក្នុងការចាញ់ការបោកបញ្ចោតណាមួយ ដែលនាំឱ្យខាតបង់ប្រាក់។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

រដ្ឋាភិបាល សម្រេចឱ្យផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនដល់អាជីវកម្មតូចតាច

9/20/2023
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ដោយផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្មដើម្បីសម្រាលបន្ទុកចំណាយរបស់អាជីវកម្មតូចតាចទាំងនោះដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236