ក្រសួងសុខាភិបាល បិទលែងឲ្យលក់និងប្រើផលិតផលបំប៉នសុខភាពពីរប្រភេទ ដែលគ្រោះថ្នាក់ដល់សុខភាព
9/23/2023
ក្រសួងសុខាភិបាលបានសម្រេចលុបបញ្ជិកាផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./ 30Caps មានលេខបញ្ជិកា CAM N0019IH-23 និង Ginseng Pro., B/ Bott./ 60 Caps មានលេខាបញ្ជិកា CAM N0001IH-23 ដោយផ្អែកតាមការវិភាគគុណភាពចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ដែលបានបញ្ជាក់ថាផលិតផលបំប៉នសុខភាពទាំងពីរប្រភេទនេះ មានផ្ទុកសារធាតុ Dexamethasone និង Prednisolone ដែលអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកប្រើប្រាស់។