ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB បញ្ចេញថវិកា ១០០ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិថ្មីនៅទស្សវត្សរ៍ខាងមុខ សម្រាប់ជួយដល់អាស៊ីនិងប៉ាស៊ីហ្វិក

10/2/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធន ដោយបានបញ្ចេញថវិកាប្រមាណ ១០០ពាន់លានដុល្លារជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទស្សវត្សរ៍ក្រោយដើម្បីជួយដោះស្រាយវិបត្តិដែលកើតឡើងផ្ទួនៗនិងបន្តបន្ទាប់គ្នាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀរគរមូលធនឯកជន និងមូលនិធិក្នុងស្រុក ដើម្បីដំឡើងពីចំនួនពាន់លានទៅពាន់ពាន់លាន ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធានារ៉ាប់រង

ក្រុមហ៊ុនឫទ្ធិពល និងសាលា CamIA ចុះកិច្ចព្រមព្រៀងដាក់បញ្ចូលមុខវិជ្ជា«ចំណេះដឹងហិរញ្ញវត្ថុ»ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរថ្នាក់ទី១ ដល់ទី១២

10/2/2023
ក្រុមហ៊ុនឫទ្ធិពល ឯ.ក (RithipulCo., Ltd) និងសាលារៀន ខេម អាយ អេ (CamIA) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូសហការស្តីពី៖«ការដាក់បញ្ចូលមុខវិជ្ជាចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅភាសាខ្មែរថ្នាក់ទី១ដល់ថ្នាក់ទី១២» នាថ្ងៃទី៣០ ខែកញ្ញានេះ នៅសាលារៀន ខេម អាយ អេសាខាចោមចៅទីIII។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល សម្រេចបន្ថែម២ដុល្លារ លើលទ្ធផលចរចាប្រាក់ឈ្នួលថ្មី ដែលកើនបាន ២០៤ដុល្លារ

9/30/2023
សម្តេចនាយករដ្ឋមន្ត្រី បានសម្រេច​បន្ថែមថវិកា២ដុល្លារ លើលើលទ្ធផលចរចាប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ ដោយយោងលើសឡេងបោះឆ្នោតលើតួលេខចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាគឺចំនួន២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។ ដូច្នេះ ប្រាក់ឈ្នួលគោលអប្បបរមាថ្មីគឺទទួលបាន ២០៤ដុល្លារ ក្នុង១ខែ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

រដ្ឋ លើកលែងផាកពិន័យបង់ពន្ធនិងការប្រាក់ ចំពោះពន្ធលើអចលនទ្រព្យត្រឹមចុងឆ្នាំ២០២៣នេះ

10/3/2023
អគ្គនាយកដ្ឋាន សម្រេចផ្ដល់ការអនុគ្រោះដល់ម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធដោយផ្តល់ការលើកលែងនូវទណ្ឌកម្មរដ្ឋបាល (បង់ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធទាំងពីររហូតដល់ចុងឆ្នាំ២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុន២ ត្រូវបាន CDC អនុញ្ញាតឱ្យបោះទុនវិនិយោគជាង១១លានដុល្លារ បង្កើតរោងចក្រផលិតអំពូលភ្លើង

10/3/2023
រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឱ្យក្រុមហ៊ុនចំនួន២ បង្កើតរោងចក្រផលិតអំពូលភ្លើង នៅក្នុងខេត្តកំពង់ស្ពឺនិងខេត្តស្វាយរៀង ដែលបោះទុនវិនិយោគប្រមាណ១១.៣លានដុល្លារ និងអាចបង្កើតការងារបានជិត១៣០០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
Tax

នាយករដ្ឋមន្ត្រីថា រដ្ឋាភិបាលថ្មីពុំមានការបង្កើតពន្ធថ្មីបន្ថែមដាក់បន្ទុកលើពលរដ្ឋ ឬម្ចាស់អាជីវកម្មទេ

10/3/2023
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានចេញសារពិសេសមួយនាយប់ថ្ងៃទី២៧ កញ្ញានេះ ទាក់ទងនឹងបញ្ហាពន្ធដារក្រោយពីមានការបញ្ចេញមតិរិះគន់មួយចំនួននៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ។ សារសំឡេងជាង៤នាទី នោះសម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រដ្ឋាភិបាលថ្មីតាំងពីចាប់ផ្ដើមបង្កើតមក ពុំមានការបង្កើតពន្ធបន្ថែមដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬម្ចាសអាជីវករនោះទេ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រសួងប្រៃសណីយ៍ ជំរុញឲ្យសាធារណជនប្រើប្រាស់«ថ្នាលសហគមន៍ឌីជីថលកម្ពុជា» ដើម្បីជាប្រយោជន៍

10/3/2023
ក្រសួងប្រៃសណីយ៍ និងទូរគមនាន៍ (ក.ប.ទ)បានជំរុញឲ្យសាធារណជនទាំងអស់ ចូលរួមប្រើប្រាស់និងទាញយកប្រយោជន៍ពីថ្នាលសហគមន៍ឌីជីថលកម្ពុជាឲ្យបានច្រើនតាមរយៈវេបសាយ https://doc.gov.kh ។
~
អត្ថបទដោយ៖
Phoung Somphors
Tax

ការបង់ពន្ធលើអចលនទ្រព្យ ដីធ្លីមិនបានប្រើប្រាស់ ពន្យាពេលដល់ដំណាច់ខែតុលាខាងមុខ

9/26/2023
អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឱ្យពន្យារពេលបង់ពន្ធលើអចលនទព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែតុលាខាងមុខនេះដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែកញ្ញានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ADB ផ្តល់កម្ចីចំនួន១៤០លានដុល្លារ ឱ្យកម្ពុជាក្នុងទិសដៅកែទម្រង់សេវាសាធារណៈ និងអភីវឌ្ឍន៍ជំនាញសេដ្ឋកិច្ច

10/3/2023
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីឥណទានសម្បទានចំនួន១៤០លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តលើកកម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈនិងហិរញ្ញវត្ថុ ជំហាន២ និងកម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាពេលអនាគត។ ការផ្តល់ជំនួយនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនាយិកាស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនប្ញទ្ធិពល និងមូលនិធិអភិវឌ្ឃន៍ជំនាញ

9/26/2023
ក្រុមហ៊ុនឫទ្ធិពល បានចុះកិច្ចព្រមព្រៀងជាមួយនឹងមមូនិធីអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់ថវិកាបដិភាគក្នុងការបណ្ដុះបណ្ដាលជំនាញលើគម្រោង៖«អភិវឌ្ឍសមត្ថភាពបុគ្គលិក»។ ជាមួយគ្នានេះ ក្រុមហ៊ុនឫទ្ធិពល ក៏បានចុះចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន/សមាគមន៍ចំនួន៤ផ្សេងទៀត ដើម្បីអនុវត្តគម្រោងបណ្តុះបណ្តាលនេះ ដល់បុគ្គលិកប្រមាណ១ពាន់នាក់ ដោយផ្តោតលើជំនាញទន់ និងចំណេះដឹងហិរញ្ញវត្ថុ។
~
អត្ថបទដោយ៖
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236