ចំណេះដឹង និង ព័ត៌មាន

Business

CDC ប្រាប់វិធានដោះស្រាយវិវាទទាក់ទងនឹងគម្រោងវិនិយោគ

10/10/2023
ការដោះស្រាយវិវាទរវាងវិនិយោគិន និងវិនិយោគិនពាក់ព័ន្ធនឹងគម្រោងវិនិយោគ ត្រូវដោះស្រាយតាមយន្តការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត តាមនីតិវិធីជាធរមាន តាមរយៈការស្នើសុំជាលាយលក្ខណ៍អក្សរទៅ ក.អ.ក ឬអនុគណៈគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដោយភាគីវិវាទណាមួយ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

CDC អនុម័តឲ្យក្រុមហ៊ុនចំនួន៣ បោះទុនជិត ១៣លានដុល្លារ ដើម្បីបង្កើតរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តចំនួន៣

10/12/2023
គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ឲ្យបោះទុនវិនិយោគប្រមាណ ១២,៨លានដុល្លារ ដើម្បីបង្កើតរោចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តចំនួន៣ រួមមាន ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ដែលអាចបង្កើតការងារបានប្រមាណ ២២៨៣កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា នាំយកអង្ករមានគុណភាពល្អបំផុតទៅតាំងបង្ហាញក្នុងពិព័រណ៍«ម្ហូបអាហារអន្តរជាតិ»នៅអាឡឺម៉ង់

10/9/2023
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុនចំនួន៨ ដើម្បីចូលរួមដាក់តាំងបង្ហាញផលិតផលអង្ករដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់ឈ្នះពានរង្វាន់អង្ករល្អបំផុតនៅលើពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ នាថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ខាងមុខ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រយៈពេល៩ខែ កម្ពុជា លក់ស្រូវអង្ករទៅបរទេសបានជិត១.២ពាន់លានដុល្លារ

10/9/2023
រយៈពេល០៩ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករបានជាង៤៥ម៉ឺនតោន ស្មើនឹងប្រមាណ៣២៧.៤៥លានដុល្លារនិងការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងជាង៣លានតោន ស្មើនឹង៨៦២.៣៩លានដុល្លារ។ ចំពោះ ការនាំចេញអង្ករនេះគឺសម្រេចបានប្រមាណ៦៥% នៃផែនការសរុបប្រមាណ៧០ម៉ឺនតោន នៅក្នុងឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ថវិកាជាង២០០លានដុល្លារ ដែលរដ្ឋាភិបាល សន្សំបានពីការពីការព្យួរគម្រោងមិនចាំបាច់ក្នុងឆ្នាំ២០២៣

10/9/2023
ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុនម៉ាណែត បានប្រាប់ដល់ក្រសួងស្ថាប័ន កែសម្រួលឡើងវិញនូវគម្រោងមួយចំនួន ដែលទាន់ចាំបាច់ឬដល់ដំណាក់កាលអនុវត្តនៅក្នុងឆ្នាំ២០២៣នេះ។ការពន្យារពេលអនុវត្តគម្រោងទាំងនោះ រដ្ឋអាចសន្សំថវិការជាង២០០លានដុល្លារ ខណៈដែលភាគច្រើនជាគម្រោងសិក្សាស្រាវជ្រាវអាចពន្យារពេលបាន។
~
អត្ថបទដោយ៖
Phoung Somphors
Uncategorized

រដ្ឋ រៀបចំឡានក្រុង ៤៥៥គ្រឿង ដើម្បីជូនពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

10/6/2023
រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី០១ ខែកញ្ញានេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

សម្តេចនាយករដ្ឋមន្ត្រីស្នើម្ចាស់ផ្ទះ​កុំឱ្យដំឡើងថ្លៃឈ្នួលបន្ទប់-ផ្ទះជួលពីកម្មករ ក្នុងស្ថានភាពលំបាកនេះ

10/9/2023
សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានស្នើដល់ម្ចាស់ផ្ទះជួល កុំឱ្យដំឡើងថ្លៃបន្ទប់ឬផ្ទះជួលដល់កម្មកររោងចក្រ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពដែលពួកគាត់លំបាកជាងម្ចាស់ផ្ទះជួល។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់អង់គ្លេសនឹងគាំទ្រដល់កំណើនសេដ្ឋកិច្ច នៅកម្ពុជា

10/4/2023
ដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries​ Trading Scheme (DCTS) ជំនួសប្រព័ន្ធអនុគ្រោះពន្ធ UK ‘sGeneralized Scheme of Preference (GSP) ដល់ប្រទេសកំពុងអភិវឌ្ឍរួមទាំងប្រទេសកម្ពុជា ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ទទួលបានថវិកាវិនិយោគបន្ថែម ពីគម្រោងពិពិធកម្មកសិកម្មចំនួន ៤០%

10/3/2023
កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះគម្រោងពិពិធកម្មកសិកម្ម (CASDP) បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគប្រមាណ៤០% ដល់សហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគិរី ដែលជាសហគមន៍ទី១៩ ទទួលបានទុនបន្ថែម។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

កម្ពុជា រកចំណូលបានជាង ១.៨លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ ក្នុងខែកញ្ញា ឆ្នាំ២០២៣

10/3/2023
ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានប្រមាណ ១ ៨៦៣ ៤៦៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានភ្ញៀវទេសចរបរទេសសរុបប្រមាណ ៤១ ០៤៨នាក់។ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៧៤,០៦% និងរកចំណូលបានប្រមាណ ១០៣,០៨%។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236