ចំណេះដឹង និង ព័ត៌មាន

ព័ត៌មានផ្នែកសេដ្ឋកិច្ច

២០២៤ ឆ្នាំកំណត់ដែលកម្ពុជា-ចិន រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្លាំងខ្លា

10/25/2023
ការកំណត់យកឆ្នាំ២០២៤ជាឆ្នាំដែលជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងចិន ត្រូវបានប្រធានាធិបតីចិនឯកភាពតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីកម្ពុជា។ ឆ្នាំ២០២៤ខាងមុខនេះ គឺជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិនដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្មនិងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកធនាគារ

ធនាគារចិនគ្រុប ពង្រីកវិសលភាពនៅកម្ពុជា និងបានជំរុញពាណិជ្ជកម្មកម្ពុជា-ចិន កាន់តែច្រើន

10/25/2023
ធនាគារចិនគ្រុប / BOC Group គ្រោងពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួននៅកម្ពុជា នឹងនាំយកនូវបទពិសោធដ៏សម្បូរបែបពីការអភិវឌ្ឍន៍អាជីវកម្មលើវិស័យហិរញ្ញវត្ថុរបស់ខ្លួនមកកម្ពុជាជាមួយនឹងការនាំមកនូវផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត។​ បច្ចុប្បន្ន ធនាគារនេះ បានបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយព្រមទាំងបានរួមចំណែកជួយជំរុញឱ្យមានសកម្មភាពវិនិយោគពីប្រទេសចិន មកកម្ពុជា ផងដែរ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

រដ្ឋាភិបាល សម្រេចឱ្យក្រុមហ៊ុន៥ បោះទុនជាង៥០លានដុល្លារបង្កើតអាជីវកម្មនិងរោងចក្រ

10/25/2023
រាជរដ្ឋាភិបាល តាមរយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័ត្តដោយចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនចំនួន៥បន្ថែមទៀត ដោយបោះទុនវិនិយោគសរុបប្រមាណ ៥៣,៦លានដុល្លារ ដើម្បីបង្កើតអាជីវកម្មនិងរោងចក្រនៅក្នុងរាជធានីភ្នំពេញ, ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំង៥នេះអាចផ្តល់ឱកាសការបានប្រមាណ ៥៦៦០កន្លែង។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុនចិន និងកម្ពុជា គ្រោងបោះទុនវិនិយោគជាមួយលើវិស័យថាមពលហ្គាស ៣ពាន់លានដុល្លារ

10/18/2023
ក្រុមហ៊ុនចិន CMEC បានលើកពីគម្រោងវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ប្រមាណ៣ពាន់លានដុល្លារអាមេរិក លើវិស័យថាមពលហ្គាស នៅកម្ពុជា។ លោក វ៉ាង ប៉ូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនCMEC បានប្រាប់ទៅសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីគម្រោងវិនិយោគនេះនាជំនួបជួបសម្តែងការគួរសម នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមហ៊ុនចិនមួយ គ្រោងពង្រីកទុនវិនិយោគ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងខ្យល់នៅកម្ពុជា

10/18/2023
ក្រុមហ៊ុន China Datang Corporation Ltd. គ្រោងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតនូវក្នុងទំហំទុន ៦០០លានដុល្លារដោយផ្តោតលើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ ខណ់ដែលក្រុមហ៊ុននេះ កំពុងវិនិយោគលើកគម្រោងថាមពលអគ្គិសនីចំនួនពីរនៅកម្ពុជា។
~
អត្ថបទដោយ៖
Phoung Somphors
អាជីវកម្មខ្នាតតូចនិងមធ្យម

ខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីប្រណាំងទូក និងដាក់តាំងបង្ហាញលក់ផលិតផលកសិផល ក្នុងខែវិច្ឆិកាខាងមុខនេះ

10/18/2023
រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំពិធីប្រណាំងទូកនៅបឹងស្នារ នៅបរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត នាថ្ងៃទីទី១១-១២ ខែវិច្ឆិកា ខាងមុខ ព្រមទាំងមានការដាក់តាំងបង្ហាញនិងលក់ផលិតផលកសិផលក្នុងស្រុក និងក្រៅស្រុក គ្រឿងឧបភោគបរិភោគគ្រប់មុខ រួមមានការប្រគុំតន្ត្រី និងល្បែងកម្សាន្ត រយៈពេល ១សប្តាហ៍ផងដែរ ចាប់ថ្ងៃទី០៦-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យក្រុមហ៊ុន៧ បោះទុនជាង៤០លានដុល្លារបង្កើតរោងចក្រដែលផ្តល់ការបានជាង១.១ម៉ឺននាក់

10/12/2023
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អនុញ្ញាឱ្យក្រុមហ៊ុនចំនួន៧ បោះទុនវិនិយោគបង្កើតរោងចក្រក្នុងតម្លៃ ៤០.៨លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.១ម៉ឺននាក់ ដែលភូមិសាស្រ្តគោលដៅត្រូវបង្កើតមាននៅក្នុងរាជធានីភ្នំពេញខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។
~
អត្ថបទដោយ៖
Phoung Somphors
បច្ចេកវិទ្យា-ឌីជីថល

ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ រួមគ្នាកសាង«មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍»នៅតាមសាលាវិទ្យល័យ

10/12/2023
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ)និងក្រសួងអប់រំ យុវជន និងកីឡា (ក.អ.យ.ក)បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការកសាង «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» (ម.ប.ស)នៅតាមវិទ្យាល័យសាធារណៈ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ។
~
អត្ថបទដោយ៖
Phoung Somphors
ព័ត៌មានផ្នែកសេដ្ឋកិច្ច

ផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុនឯកជនមួយ រួមគ្នាដាក់ឲ្យប្រើកម្មវិធី SMEs និង Startups Go Public

10/10/2023
ផ្សារមូលបត្រកម្ពុជា (CSX) និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានសហការគ្នារៀបចំពិធីសម្ពោធនិងដាក់ឲ្យប្រើប្រាស់នូវកម្មវិធី “SMEs & Startups Go Public” កាលពីថ្ងៃទីទី០៩ ខែតុលា ឆ្នា២០២៣។
~
អត្ថបទដោយ៖
Phoung Somphors
អំពីឫទ្ធិពល

ឫទ្ធិពលជាក្រុមហ៊ុនទទួលខុសត្រូវមានកំណត់មួយដែលមានបេសកកម្មលើកកម្ពស់ចំណេះដឹង ជំនាញ និងភាពជាអ្នកដឹកនាំរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ទាក់ទងយើងខ្ញុំ
info@rithipul.com.kh+855 (0) 92 948 236