ឆ្នាំ២០២៤ រដ្ឋាភិបាល គ្រោងនឹងចំណាយថវិកាសរុបជិត ៤ម៉ឺនប៊ីលានរៀល
10/28/2023
នៅឆ្នាំ២០២៤ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយថវិកាសរុបចំនួន ៣៨,៨២៩ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយសម្រាប់នៅថ្នាក់ជាតិមានចំនួន ៣៤,៤៩៧ប៊ីលានរៀល ដែលត្រូវជា ២៤,១៣% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដោយថយចុះ ៥,៨% ធៀបទៅនឹងច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣។សម្រាប់ការចំណាយនៅថ្នាក់ក្រោមជាតិមានចំនួន ៤,៣៣២ប៊ីលានរៀលមានសមាមាត្រស្មើនឹង ១១,៧% នៃចំណាយថវិការដ្ឋសរុប ត្រូវជា ៣,០៣% នៃ ផ.ស.ស. ដែលកើនឡើង ៦,៦%ធៀបនឹងច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣។